កីឡាករ Zlatan Ibrahimovic បានបង្ហាញទម្រង់លេងយ៉ាងល្អនៅរដូវកាល ២០២០/២១ ឲ្យក្លឹប AC Milan ត្បិតបើរូបលោកមានវ័យចំណាស់ដល់ទៅ ៣៩ ឆ្នាំហើយក្តី។ កីឡាករស៊ុយអែតរកបាន ៨ គ្រាប់និង Assist ២ នៅ ៧ ប្រកួតនារដូវកាលនេះ។
ជាមួយជោគជ័យក្រាស់ក្រែលដែលជាចំណែកជួយឲ្យ AC ឈរកំពូលតារាងរដូវកាលនេះ Zlatan បាននិយាយក្រោយចប់ការប្រកួតនៅថ្ងៃអាទិត្យកន្លងទៅថា៖ “ពេលខ្ញុំមកដល់កាលពី ៦ ខែមុនMIlan ចង់បានកុងត្រារយៈពេលយូរជាមួយខ្ញុំ តែនិយាយស្មោះត្រង់ទៅខ្ញុំសូមក្លឹបចុះហត្ថលេខាតែ ៦ ខែទេ”។
លោកបន្ត៖ “ប៉ុន្តែនៅបញ្ចប់រដូវកាលនេះ យើងនឹងមើលថាតើខ្ញុំមានការលេងបែបណា ព្រោះខ្ញុំមិនចង់បិទផ្លូវ Milan ដោយទទួលយកការលេងមិនល្អរបស់ខ្ញុំឡើយ”៕ ប្រភព៖ Goal