Everton ​ធ្លាក់​ដល់​លេខ​៣​ឯ​ណោះ ​ក្រោយ​ចាញ់ Newcastle United ​

ក្រុម Everton ​បាន​ធ្លាក់​ដល់​លេខ​៣​ក្នុង​តារាងPremier League ​ហើយ ​ក្រោយ​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Newcastle United ​ក្នុង​លទ្ធផល ​២-១។

​ក្រុម​របស់​លោក Carlo Ancelotti ​ដែល​អវត្តមាន James Rodriguez ​និង Richarlison ​នៅ​យប់មិញ​នេះ ​ធ្វើ​មិន​បាន​ល្អ​ឡើយ។ ​ពួកគេ​ត្រូវ​ក្រុម Newcastle United ​នាំ​មុខ​២​គ្រាប់​មុន ដោយ Wilson ​ប៉េណាល់ទី​នៅ​នាទី​៥៦ មុន​ពេល​កីឡាករ​ដដែល​នេះ​ធ្វើ​បាន​គ្រាប់​ទី​២​នៅ​នាទី​៨៤។ ​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង Calvert-Lewin ​រក​បាន​១​គ្រាប់​តាម​ពី​ក្រោយ​ដែរ ​នៅ​នាទី​៩០+១។

​បរាជ័យ​នេះ​បាន​ធ្វើ​ឱ្យ Everton ​ធ្លាក់​មក​ចំណាត់​ថ្នាក់​លេខ​៣​ឯ​ណោះ ​ខណៈ​ដែល​លេខ​១​បាន​ទៅ Liverpool ​និង​លេខ​២ បាន​ទៅ​លើ​ក្រុម Spurs ​។ ​ក្រុម Ancelotti ​ធ្វើ​បាន​ល្អ​ណាស់​កាល​ពី​បើក​រដូវ​កាល ​ប៉ុន្តែ​ក្រោយ​ពី​កីឡាករ​របួស​ច្រើន​ទៅ ធ្វើ​ឱ្យ​ទម្រង់​លេង​ប្រែប្រួល​ខ្លាំង​មែនទែន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT