Man Utd ​បរាជ័យ​ក្រោម​ថ្វី​ជើង Arsenal ​១-០ ​ក្នុង​ដី​ខ្លួន​ឯង​

​ក្រុម​បិសាច​ក្រហម Manchester United ​លេង​ចាញ់​ក្រុម​កាំភ្លើង​ធំ Arsenal ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​១​គ្រាប់​របស់​ក្រុម​កាំភ្លើង​ធំ រក​បាន​ដោយ Pierre-Emerick Aubameyang ​ជា​បាល់​ប៉េណាល់ទី ​បន្ទាប់​ពី​ខ្សែ​បម្រើ Pual Pogba ​បង្ក​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់។ ​បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម​កាន់​តែ​ដុនដាប​ទៅ​ហើយ ​ពោល​គឺ​រដូវ​កាល​នេះ ​ពួកគេ​លេង​មិន​ទាន់​ច្បាស់​ឡើយ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ឯង។ ខណៈ​ដែល​ចំណាត់​ថ្នាក់​ក្នុង​តារាង​វិញ គឺ​ស្ថិត​នៅ​លេខ​រៀង​ទី​១៥​ឯ​ណោះ។

បន្ទាប់​ពី​ការ​ប្រកួត​នេះ​ទៅ ​ក្រុម​របស់​លោក Ole ​នឹង​មាន​ភារកិច្ច​លេង​នៅ​ពាន​រង្វាន់ UEFA Champions League ​ទៀត ​ដោយ​ប៉ះ​ជាមួយ​ក្រុម Istanbul ​នៅ​ថ្ងៃ​ទី​៥​ខាង​មុខ​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT