ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន២គ្រាប់ម្នាក់ឯង ជួយក្រុម Juventus យកឈ្នះលើក្រុម Spezia ក្នុងលទ្ធផល ៤-១ នាការប្រកួតពានរង្វាន់ Serie A នៅយប់មិញនេះ។
Morata ជាអ្នករកគ្រាប់បាល់បានដំបូងនៅនាទី១៤ មុនពេល Pobega រកបានគ្រាប់បាល់តាមស្មើវិញនៅនាទី៣២។ ឈានចូលដល់តង់ទី២ Ronaldo ក៏បានប្ដូរចូលនាទី៥៦ ហើយ៣នាទីបន្ទាប់មក រូបគេក៏រកបាន១គ្រាប់ទៅហើយ មុនពេលថែមបានគ្រាប់បាល់ទី២នៅនាទី៧៦ទៀត ដែលជាបាល់ប៉េណាល់ទី។ ១គ្រាប់ទៀត របស់ Juventus ធ្វើបានដោយ Rabiot នៅនាទី៦៧។
នេះជាប្រកួតដំបូងសម្រាប់ Ronaldo ចូលលេង បន្ទាប់ពីជាសះស្បើយពីមេរោគកូវីដ១៩។ ដោយបច្ចុប្បន្ននេះ Juventus ឈរនៅលេខរៀងទី៣ក្នុងតារាង លេង៦ប្រកួត មាន១២ពិន្ទុ។ លេខ១ គឺ AC Milan ដែលលេង៦ប្រកួត មាន១៦ពិន្ទុ៕
ប្រភព៖ DailyMail