កីឡាករ​មួយ​រូប​ទៀត​របស់ Real ត្រៀម​ដើរ​តាម​គន្លង​របស់ James ផ្ទេរ​ទៅ Everton នៅ​ខែ​មករា

តាម​របាយការណ៍​ក្រៅ​ស្រុក​បាន​ចុះ​ផ្សាយ​ថា ខ្សែ​បម្រើ Isco ដែល​កំពុង​បាត់បង់​ឱកាស​ក្រោម​ការ​ដឹកនាំ​របស់​លោក Zinedine Zidane បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Everton នៅ​ជាមួយ​នឹង​មិត្ត​ចាស់ James Rodriguez។

សម្រាប់ James គេ​បាន​ចូលរួម​ជាមួយ​ក្លឹប​នៅ​អង់គ្លេស និង​ជួប​គ្រូ​សំណព្វ​ Carlo Ancelotti រយៈ​ពេល​ប៉ុន្មាន​ខែ​មក​ហើយ ដោយ​ពេល​នេះ​គេ​កំពុង​ក្លាយ​ជា Super Star ប្រចាំ​ក្លឹប​ស្ករ​គ្រាប់​ Everton ផង​ដែរ។

រី​ឯ Isco វិញ​ក៏​ចង់​ផ្ទេរ​ជួប​មិត្ត​ចាស់​របស់​គេ​ដែរ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ដើម្បី​តេស្តៗ​ពី​លទ្ធភាព​អាច​ទិញ​បាន​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២១។ នេះ​បើ​តាម​របាយការណ៍​ពី Mirror បាន​ចុះ​ផ្សាយ។

ក្លឹប​ដែល​ព្រម​ទទួល​យក Isco នឹង​ត្រូវ​ទទួល​ថ្លៃ​ពលកម្ម​របស់​គេ​ពេញ​ថ្លៃ​កំឡុង​ពេល​ខ្ចី​ជើង ហើយ​តម្លៃ​ផ្ទេរ​ដាច់​នៅ​បញ្ចប់​រដូវ​កាល​គឺ​ថ្លៃ​ប្រមាណ ១៨ លាន​ផោន៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT