អតីត​គ្រូ​ចាស់ Barca ថា Messi មិន​មែន​ជា​កីឡាករ​ចេះ​តែ​ដឹកនាំ​បាន​ងាយៗ​នោះ​ទេ

អតីត​គ្រូ​ចាស់​របស់​ក្លឹប Barcelona គឺ​លោក Quique Setien បាន​ផ្តល់​បទ​សម្ភាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ ជុំវិញ​បទពិសោធន៍​ខ្លះៗ​កំឡុង​ពេល​នៅ​ដឹកនាំ​ក្លឹប​កាតាឡាន់​បាន​រយៈ​ពេល ៧ ខែ។

និយាយ​ដល់​រឿង Lionel Messi គ្រូ​ចាស់​ខាង​លើ​បង្ហើប​ថា៖ “មាន​កីឡាករ​ជា​ច្រើន​ដែល​មិន​ងាយ​នឹង​ដឹកនាំ​ពួក​គេ​បាន​ទេ ហើយ​ក្នុង​ចំណោម​នោះ​ក៏​មាន Messi ​ម្នាក់​ដែរ ដោយ​អ្នក​ត្រូវ​ចាំ​ថា​គេ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ហើយ​ខ្ញុំ​ជា​នរណា​ដែល​អាច​ផ្លាស់ប្តូរ​គេ​បាន​នោះ”។

លោក​បន្ត៖ “ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់ ហើយ​ក៏​ត្រូវ​តែ​ទទួល​យក​ដែរ ណា​មួយ​របៀប​ហ្នឹង​គឺ​គ្មាន​នរណា​អាច​ផ្លាស់ប្តូរ​គេ​ជាច​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្រៅ​ពី​រឿង​ហ្នឹង​វា​ក៏​មាន​រឿង​ស្មុគស្មាញ​ផ្សេង​ទៀត​ដែរ”។

ផ្សា​ភ្ជាប់​ដល់​បរាជ័យ​ស្ពឹក​មុខ​ដែល​លោក​ដឹកនាំ​ឲ្យ Barca ចាញ់ Bayern ៨-២ លោក Setien បន្ត៖ “វា​ពិត​ជា​ឈឺចាប់​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ចាញ់​បែប​ហ្នឹង ព្រោះ​អ្នក​ធ្លាក់​ចូល​ក្នុង​កំណត់ត្រា​ដ៏​អាក្រក់​មួយ​ជាមួយ​ភាព​បរាជ័យ”៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT