Pep ​ប្រកាស​ថា​ការ​ទៅ​ដឹក​នាំ​ក្រុម Barcelona ​វិញ​គឺ​មិន​អាច​ទៅ​រួច​ទេ​

លោក ​Pep Guardiola ​បាន​ប្រកាស​ហើយ​ថា​ការ​ត្រលប់​ទៅ​ដឹក​នាំ​ក្រុម FC Barcelona ​វិញ​នៅ​ថ្ងៃ​អនាគត​នោះ​គឺ​មិន​អាច​ទៅ​រួច​ទេ ​ពោល​គឺ​លោក​នៅ​គ្រាន់​តែ​ជា​អ្នក​គាំទ្រ​ម្នាក់​ប៉ុណ្ណោះ។

​លោក Victor Font ​បេក្ខភាព​ឈាន​មុខ​គេ​ក្នុង​ការ​ទទួល​បាន​តំណែង​ប្រធាន​ក្លឹប Barcelona ​ថ្មី ​បាន​និយាយ​ថា​ប្រសិន​បើ​លោក​ជាប់​ឆ្នោត​នោះ​រឿង​ដំបូង​បំផុត​គឺ​ត្រូវ​នាំ​យក Pep ​ឱ្យ​មក​ដឹក​នាំ​ក្រុម​វិញ។ ​និង​នាំ​យក​វីរបុរស​ក្លឹប​ជា​ច្រើន​នាក់​ទៀត​មក​ធ្វើ​ការ ​ជួយ​ពង្រឹង​ក្បួន Tiki Taka ​វិញ។

នៅ​ពេល​បាន​ដឹង​ដំណឹង​នេះ​ហើយ ​លោក Pep ​ក៏​មាន​ប្រតិកម្ម​ភ្លាម​ៗ​តែ​ម្ដង។ ​អ្នក​ចាត់ការ​ក្រុម Manchester City ​បច្ចុប្បន្ន​នេះ ​បាន​និយាយ​ថា​៖ “រយៈ​ពេល​ដែល​ខ្ញុំ​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម Barcelona ​គឺ​បាន​បញ្ចប់​ហើយ។ ខ្ញុំ​គិត​ថា​ខ្ញុំ​ធ្វើ​វា​បាន​ម្ដង​ប៉ុណ្ណោះ។ វា​បាន​ចប់​ហើយ ​ខ្ញុំ​នឹង​ត្រលប់​ទៅ​ទីក្រុង​នោះ​វិញ ​ដើម្បី​មើល​ការ​ប្រកួត​ក្លឹប​ជា​ទី​ស្រលាញ់​របស់​ខ្ញុំ។ វា​បាន​ចប់​សព្វ​គ្រប់​ហើយ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT