Hazard ​បង្ហាញ​ខ្លួន​នៅ La Liga ​វិញ ​រក​គ្រាប់​បាល់​បាន ប៉ុន្តែ​មិន​អបអរ​ទេ​

​ខ្សែ​ប្រយុទ្ធ Eden Hazard ​ស៊ុត​ពី​ចម្ងាយ​យ៉ាង​ស្អាត ជួយ​ក្រុម Real Madrid ​យក​ឈ្នះ​លើ​ក្រុម Huesca ​ក្នុង​លទ្ធផល ៤-១ ​ក្នុង​ក្របខណ្ឌ La Liga ​។

១​គ្រាប់​បើក​ឆាក​នេះ​ហើយ ​ជា​កត្តា​ជំរុញ​ឱ្យ​ក្រុម Real Madrid ​រក​បាន​គ្រាប់​ទី​២ ​ទី​៣ និង​ទី​៤​បន្ថែម​ទៀត ដើម្បី​យក​៣​ពិន្ទុ​ឈរ​នៅ​កំពូល​តារាង។ ​យ៉ាងណាមិញ ​បើ​ទោះ​ជា​រក​គ្រាប់​បាល់​បាន​យ៉ាង​ល្អ​នេះ​មែន ប៉ុន្តែ​សាមី​ខ្លួន Hazard ​មិន​បាន​អបអរ​នោះ​ទេ។ ​គេ​ដឹង​ច្បាស់​ថា​ការ​មិន​អបអរ​នេះ ក៏​ព្រោះ​តែ​រូបគេ​បាន​រង​របួស​យូរ​ពេក ខកខាន​ជួយ​ក្រុម​ច្រើន​មែនទែន។

​តាំង​ពី​រដូវ​កាល​មុន​មក Hazard ​មាន​បញ្ហា​របួស​ជាប់​ជា​និច្ច។ ​ដោយ​គ្រាប់​បាល់​ចុង​ក្រោយ​ដែល​រូបគេ​រក​បាន​ជួយ​អធិរាជ​គឺ​មាន​រយៈ​ពេល​៣៩២​ថ្ងៃ​ទៅ​ហើយ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT