ក្រុមហង្សក្រហម Liverpool បានហក់ឡើងទៅកំពូលតារាង Premier League វិញហើយ ក្រោយពីលេងឈ្នះក្រុម West Ham ក្នុងលទ្ធផល ២-១ នៅយប់មិញនេះ។
ក្រុមភ្ញៀវ West Ham បើកការនាំមុខមុនដោយ Pablo Fornals នៅនាទី១០ ប៉ុន្តែនៅចុងតង់ទី១ទៅហើយ Mohamed Salah ក៏រកគ្រាប់បាល់តាមស្មើបានវិញដោយប៉េណាល់ទីនាទី៤២។ នៅជិតនឹងចប់ការប្រកួតទៅហើយ Diogo Jota ក៏ថែមបានគ្រាប់បាល់ទី២ឱ្យក្រុម Liverpool ហើយវាក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ។
ទទួលបាន៣ពិន្ទុបន្ថែមនេះ បានធ្វើឱ្យក្រុមការពារតំណែងជើងឯកខាងលើនេះ ហក់ឡើងទៅកំពូលតារាងសិនហើយ ដោយត្រូវរង់ចាំមើលលទ្ធផល Everton នៅយប់នេះទៀត។ ប្រសិនបើ Everton ឈ្នះ នោះពួកគេនឹងឡើងទៅលេខ១វិញ៕
ប្រភព៖ DailyMail