មិន​ចង់​ជឿ Barcelona ​លេង​ស្មើ Alaves ​១-១ ​ទាំង​គេ​សល់​គ្នា​១០​នាក់​

​ក្រុម FC Barcelona ​លេង​ស្មើ​ក្រុម Alaves ​ក្នុង​លទ្ធផល ១-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ ​ទាំង​ដែល​ក្រុម​ម្ចាស់​ផ្ទះ​នៅ​សល់​គ្នា​ត្រឹម​១០​នាក់​ប៉ុណ្ណោះ​នៅ​៣០​នាទី​ចុង​ក្រោយ។

​នៅ​តង់​ទី​១ ​ក្រុម Alaves ​រក​គ្រាប់​បាល់​នាំ​មុខ​បាន​ទៅ​ហើយ ដោយ  Luis Rioja ​នៅ​នាទី​៣១ ខណៈ​ដែល​ក្រុម Barcelona ​គ្រប​ខ្លាំង​ប៉ុណ្ណា​ក៏​មិន​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​នៅ​តង់​​នេះ​ផង​ដែរ។ ​ឈាន​ចូល​ដល់​នាទី​៦២ ​កីឡាករ Jota Peleteiro ​របស់​ក្រុម Alaves ​បាន​ទទួល​កាត​ក្រហម ​ហើយ​ក៏​ជា​ពេល​ដែល Griezmann ​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​ផង​ដែរ។

​នៅ​សល់​៣០​នាទី​ចុង​ក្រោយ Barcelona ​លេង​ទល់​ជាមួយ​ក្រុម​សល់​គ្នា​ត្រឹម​១០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ឱកាស​និង​សំណាង​មិន​ស្ថិត​នៅ​ខាង​ពួកគេ​នោះ​ទេ។ ​ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​ចែក​គ្នា​ម្នាក់​១ពិន្ទុ។ ដោយ​បច្ចុប្បន្ន Barcelona ​នៅ​លេខ​រៀង​ទី​១២​ឯ​ណោះ ​ក្រោយ​៤​ប្រកួត​ចុង​ក្រោយ​នៅ La Liga ​មិន​ស្គាល់​ពាក្យ​ឈ្នះ​សោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT