ស្រា​មិន​ចេះ បារី​មិន​ជក់ Ronaldo ខិល​តែ​រឿង​ស្រី​ម្យ៉ាង​គត់!

Cristiano Ronaldo ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​ឆ្នើម​បាល់ទាត់​លំដាប់​កំពូល​មួយ​រូប ​នៅ​រយៈ​ពេល​ជាង ១ ទសវត្ស​ចុង​ក្រោយ​នេះ។ ក្រៅ​ពី​ភាព​ជោគជ័យ​លើ​ទីលាន ក្រឡេក​ទៅ​ជីវិត​ពិត​នៅ​ខាង​ក្រៅ​ទីលាន​ឯ​ណោះ​វិញ ក៏​កីឡាករ​ព័រទុយហ្គាល់​ទទួល​បាន​សមិទ្ធផល​អស្ចារ្យ​ជា​ច្រើន​ផង​ដែរ។

បង្វែរ​ទៅ​ជ្រុង​មួយ​ពាក់ព័ន្ធ​នឹង​ជីវិត​ស្នេហា​របស់ CR7 តើ​អ្នក​ដឹង​ទេ​ថា ​អតីត​កីឡាករ Man Utd/Real Madrid រូប​នេះ ធ្លាប់​មាន​ស្នេហា​ជាមួយ​នារី​ប៉ុន្មាន​នាក់?

សម្រាប់ Ronaldo ដែល​ជា​បុរស​មិន​ចេះ​ផឹក​ស្រា មិន​ចេះ​ជក់​បារី តែ​រឿង​ស្រី គឺ​លោក​មិន​សូវ​ចេះ​ស្មោះ​ដូច​គេ​នោះ​ទេ។ លោក​ហែលកាត់​អស់​ហើយ​មិន​ថា​តែ​ជាមួយ​តារា​ម៉ូដែល តារា​សម្តែង តារា​ចម្រៀង និង​អ្នក​អធិប្បាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ក្តី ដោយ​ក្នុង​អាជីព​បាល់ទាត់​ជិត ២០ ឆ្នាំ​មក​នេះ បុរស​វ័យ ៣៥ ឆ្នាំ​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​នារី​ច្រើន​ជាង ៤០ នាក់ ​រាប់​ទាំង​អ្នក​លេង​សើច​រយៈ​ពេល​ខ្លី និង​អ្នក​ធ្លាប់​បង្ហាញ​មុខ​ជា​សាធារណៈ​រយៈ​ពេល​វែង។

ប៉ុន្តែ​ក្នុង​ចំណោម​នោះ​មាន​មិត្ត​ស្រី ៧ នាក់ ដែល Ronaldo បាន​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា​ជា​សាធារណៈ ដោយ​រួម​មាន​ដូច​ជា​តារា​ម៉ូដែល​ប្រេស៊ីល Jordana Jardel អ្នក​អធិប្បាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ព័រទុយហ្គាល់ Merche Romero តារា​សម្តែង​អង់គ្លេស Gemma Atkinsonតារា​ម៉ូដែល​អេស្ប៉ាញ Nereida Gallardo តារា​ម៉ូដែល​រុស្ស៊ី Irina Shayk អ្នក​រាយការណ៍​ព័ត៌មាន​អេស្ប៉ាញ Lucia Villalon និង​ចុងក្រោយ​គឺ​មិត្ត​ស្រី​បច្ចុប្បន្ន Georgina Rodriguez។

តាម​ការ​ជឿជាក់​ពី​មហាជន​និង​អ្នកគាំទ្រ គេ​ជឿ​ថា Georgina ប្រាកដ​ជា​នឹង​ក្លាយ​ជា​នារី​ចុង​ក្រោយ​របស់ CR7 ជាក់ជា​មិន​ខាន ព្រោះ​ពួក​គេ​មាន​កូន​ស្រី​មួយ​ជាមួយ​គ្នា​ហើយ ណា​មួយ​ទៀត​ក៏​បង្ហើប​ពី​គម្រោង​រៀបការ​ផង​ដែរ។ បែប​ហ្នឹង​មាន​ន័យ​ថា បុរស​សាវា​ម្នាក់​នេះ ប្រហែល​ចេះ​ស្មោះ​នឹង​គេ​ហើយ​មើល​ទៅ!

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT