Jose ​ថា Bale ​មិន​ល្អ​ដូច​ឆ្នាំ​២០១៣ ​ទេ ប៉ុន្តែ​ក៏​មិន​អន់​ពេក​ដែរ​

​លោក Jose Mourinho ​បាន​ដឹង​ច្បាស់​ថា​ខ្សែ​ប្រយុទ្ធ Gareth Bale ​នឹង​មិន​ល្អ​ដូច​កាល​ពី​ឆ្នាំ​២០១៣​នោះ​ទេ ​ព្រោះ​គ្មាន​កីឡាករ​ណា​អាច​ល្អ​ដូច​កាល​ពី​ក្មេង​ឡើយ។

​Bale ​បាន​ត្រលប់​មក​រួម​ក្រុម Spurs ​វិញ ក្រោយ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ជាមួយ​ក្រុម Real Madrid ​។​ ​ការ​ត្រលប់​មក​ជា​ថ្មី​នេះ ​រូបគេ​នៅ​មិន​ទាន់​បង្ហាញ​ទម្រង់​លេង​ឱ្យ​ល្អ​គួរ​កត់​សម្គាល់​ឡើយ ​ប៉ុន្តែ​នេះ​មិន​មែន​ជា​រឿង​ដែល​លោក Jose Mourinho ​ត្រូវ​បារម្ភ​ឡើយ។ ​អ្នក​ចាត់ការ​ក្រុម Spurs ​រូប​នេះ​ដឹង​ច្បាស់​ពី​កម្រិត​លេង​របស់ Bale ​ត្បិត​អី​រូបគេ​វ័យ​កាន់​តែ​ជ្រេ​ទៅ​ហើយ។

​Jose ​បាន​និយាយ​ថា​៖ “ខ្ញុំ​និយាយ​ម្ដង​ទៀត ​៧​ឆ្នាំ​គឺ​ជា​ពេល​យូរ​ណាស់ គ្មាន​នរណា​ម្នាក់​នៅ​លើ​លោក​នេះ​អាច​រក្សា​ទម្រង់​លេង​ឱ្យ​បាន​ដូច​ដើម​ឡើយ។ ជួន​កាល​ពួកគេ​មិន​ល្អ ​ពួកគេ​ជា​កីឡាករ​ផ្សេង​ទៀត អ្នក​អាច​មើល Ronaldo និង Messi ​បាន ​ហើយ​ប្រៀបធៀប​ពួកគេ​៧​ឆ្នាំ​មុន ​និង​ពេល​នេះ​ទៅ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT