លោក Carlo Ancelotti បានបញ្ជាក់យ៉ាងច្បាស់ថាការប្រកួតទល់ក្រុម Newcastle United នៅយប់ថ្ងៃអាទិត្យនេះ គឺគ្មានវត្តមានរបស់ James Rodriguez ឡើយ។
James បានរងរបួសអំឡុងពេលលេងទល់ក្រុម Liverpool កន្លងទៅ ដោយបញ្ហារបួសនោះតម្រូវឱ្យគេសម្រាកសិន មិនអាចបង្ខំឱ្យលេងបាននោះទេ។ ខណៈដែលប្រកួតកន្លងទៅនេះ ក្រុម Everton ក៏ទើបស្គាល់បរាជ័យក្នុងរដូវកាលនេះផងដែរ ក្រោមថ្វីជើងក្រុម Southampton ។
លោក Ancelotti អ្នកចាត់ការក្រុម Everton បាននិយាយថា៖ “James មិនអាចលេងបាន ប៉ុន្តែយើងមានកីឡាករសម្រាប់បម្រុងហើយ។ Jonjoe Kenny និង Jarrad Branthwaite សុទ្ធតែអាចលេងបាន។ James មិនធ្ងន់ធ្ងរទេ រូបគេនឹងអាចចូលលេងបានវិញនៅប្រកួតក្រោយទៀត”៕ប្រភព Dailymail