Giggs៖ “Man Utd ត្រូវ​ការ​ពេល ១៥ ទៅ ២០ ឆ្នាំ​ទើប​ស្គាល់​រសជាតិ​ឈ្នះ​ពាន PL សារ​ជា​ថ្មី”

លើក​ចុង​ក្រោយ​ដែល​បិសាច​ក្រហម​ឈ្នះ​ពាន Premier League គឺ​នៅ​ឆ្នាំ ២០១៣ គ្រា​ដែល​អ្នកចាត់ការ​លោក Sir Alex Ferguson ប្រកាស​ចូល​និវត្ត លុះ​ក្រោយៗ​បន្ទាប់​មក United ស្គាល់​ត្រឹម​រសជាតិ​ពាន​តូចៗ​តែ​ប៉ុណ្ណោះ។

ជា​សារ​យល់​ឃើញ​ពី​អតីត​ជើង​ចាស់​លោក Ryan Giggs បាន​និយាយ​ថា សម្រាប់​បិសាច​ក្រហម​ត្រូវ​រង់ចាំ​អាច​ដល់ ២ ទសវត្ស​ទៀត​ដើម្បី​គ្រង​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​សារ​ជា​ថ្មី។

ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ លោក Giggs និយាយ៖ “ពិត​ណាស់ ១០០ ភាគរយ គឺ​អាច ១៥ ទៅ ២០ ឆ្នាំ​ទៀត [សម្រាប់ Man Utd] ព្រោះ​ពេល​នេះ Klopp និង Guardiola ក៏​កំពុង​ក្រវែល​ជុំវិញ​ពាន​ហ្នឹង​បន្ត​ទៀត​ដែរ”។

លោក​បន្ថែម៖ “ពួក​គេ [Liverpool និង Man City] មាន​ធនធាន​កីឡាករ ដូច​ដែល​យើង​បាន​ឃើញ​សម្រាប់ Liverpool ពេល​ចុងក្រោយ​របស់​ Liverpool គឺ​នៅ​ឆ្នាំ ១៩៩០ ហើយ​​ Klopp ប្រើ​ពេល​ ៤ ឆ្នាំ​កន្លះ​ដើម្បី​ឈ្នះ​វា​ម្តង​ទៀត វា​ក៏​យូរ​ណាស់​ទៅ​ហើយ ប៉ុន្តែ​អ្នក​ត្រូវ​មើល​ដែរ​នូវ​អ្វី​ដែល Klopp បាន​ធ្វើ ដោយ​គាត់​ពង្រឹង​ក្រុម​រៀងរាល់​រដូវ​កាល ហើយ​ថែម​ទាំង​បាន​ឈ្នះ Champions League ថែម​ទៀត”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT