Real កាន់​តែ​មាន​ទឹក​មាត់​លេប ក្រោយ Lukaku ​របួស​មិន​ច្បាស់លាស់​ថា​អាច​ជួយ Inter បាន​ឬ​អត់?

ការ​ប្រកួត​រវាង​ក្លឹប Inter Milan និង Real Madrid នៅ​ទឹកដី​ប្រទេស​អ៊ីតាលី គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ ពោល​គឺ​សល់​រយៈ​ពេល​តែ ៥ ​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់ Inter បាន​ប្រឈម​នឹង​ហានិភ័យ​ជា​បណ្តើរៗ​ទៅ​ហើយ ក្រោយ​ស្ថានភាព​របួស​របស់​ខ្សែ​ប្រយុទ្ធ​សំខាន់ Romelu Lukaku ​កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំមើល។

Lukaku រង​របួស​ត្រង់​ផ្នែក​សរសៃពួរ​ជើង​ខាង​ឆ្វេង ពេល​លេង​ប៉ះ Shaktar Donetsk កាល​ពី​ថ្ងៃ​មុន ហើយ​តាម​ការ​ប្រកាស​ពី​ក្លឹប Inter Milan គឺ​មិន​ទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ព្យាបាល​ច្បាស់លាស់​នៅ​ឡើយ ដោយ​ត្រឹម​ថា ស្ថានភាព​របួស​នោះ​នឹង​ទទួល​បាន​ការ​ធូរស្រាល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

សម្រាប់ Real Madrid អាច​ថា​ប្រកួត​ប៉ះ Inter គឺ​ជា​ប្រកួត​សំខាន់ ព្រោះ​បើ​ពួក​គេ​បន្ត​រង​បរាជ័យ​ឬ​ស្មើ​ទៀត​នោះ ឱកាស​នៃ​ការ​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ១៦ ក្រុម​ចុង​ក្រោយ ប្រាកដ​ជា​គ្រោះថ្នាក់។

៤ ប្រកួត​ចុង​ក្រោយ​របស់ Real ក្លឹប​ចាំ​បាច់​ត្រូវ​ការ​យ៉ាង​តូច ៩ ពិន្ទុ ឬ​ ១២ ពិន្ទុ​ពេញ​ដើម្បី​ធានា​ពី​កៅអី​ឡើង​ទៅ​វគ្គ​បន្ទាប់៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT