Dundalk ​ក្លាយ​ជា​ក្រុម​ដំបូង​គេ​លេង​នៅ Europa League ​គ្មាន​កំហុស​សោះ​

​ក្រុម Dundalk ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Arsenal ក្នុង​លទ្ធផល ​៣-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​កាល​ពី​យប់មិញ​នេះ។

ត្បិត​តែ​បរាជ័យ​មែន ប៉ុន្តែ​ក្រុម​មួយ​នេះ​បាន​ទទួល​កំណត់ត្រា​ពិសេស​មួយ​ក្នុង​ក្របខណ្ឌ​ទី​២​នៅ​អឺរ៉ុប​នេះ​ផង​ដែរ។ ក្រុម Dundalk  ​បាន​ក្លាយ​ជា​ក្រុម​បាល់ទាត់​ដំបូង​គេ ដែល​លេង​ដោយ​គ្មាន​បង្ក​កំហុស​ធ្ងន់ធ្ងរ​ឡើយ​ក្នុង​ការ​ប្រកួត។ ដោយ​នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ពាន​រង្វាន់ Europa League ​។

​លោក ​Filippo Giovagnoli ​បាន​និយាយ​ថា​ក្រុម​របស់​លោក​ពិត​ជា​លេង​សុភាព​ខ្លាំង​ណាស់​ក្នុង​ការ​ប្រកួត​មួយ​នេះ​។ ពួកគេ​ជា​សុភាព​បុរស ​មិន​ប្រើ​ដៃ​ជើង​នោះ​ទេ ទោះ​ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក៏​ដោយ។ ពួកគេ​បាន​ប្រឹងប្រែង​ជា​ខ្លាំង ​ប៉ុន្តែ​ការ​ប្រឹងប្រែង​នោះ​គឺ​ពិត​ជា​សុភាព​មែនទែន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT