Benzema ​សុំទោស​ Vinicius ​ដែល​ប្រើ​សម្ដី​មិន​សមរម្យ​កាល​ពី​ប្រកួត​កន្លង​ទៅ​

​ខ្សែ​ប្រយុទ្ធ Karim Benzema ​បាន​សុំទោស​ជា​ផ្លូវការ​តែ​ម្ដង​ទៅ​លើ​មិត្ត​រួម​ក្រុម Vinicius ​ក្រោយ​ពី​រូបគេ​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​កាល​ពី​ប្រកួត​កន្លង​ទៅ​។

កាល​ពី​ប្រកួត​ទល់​ក្រុម Monchengladbach ​កន្លង​ទៅ Benzema ​បាន​និយាយ​ជាមួយ​ខ្សែ​ការពារ Mendy ​ថា​កុំ​ឱ្យ​បោះ​បាល់​ទៅ​ឱ្យ Vinicius ​ព្រោះ​រូបគេ​កំពុង​លេង​ប្រឆាំង​ជាមួយ​ក្រុម Real Madrid ​របស់​ខ្លួន​ឯង​ទៅ​វិញ​ទេ។ ​យ៉ាងណាមិញ ​រឿង​នេះ​បាន​បែក​ធ្លាយ​ក្រោយ​ចប់​ការ​ប្រកួត ​និង​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជាមួយ​សម្ដី​នេះ​ជា​ខ្លាំង។

ក្រោយ​ពី​កើត​រឿង​នេះ​ហើយ Benzema ​ដែល​ជា​រាម​ច្បង​ក្នុង​ក្រុម Real Madrid ​បាន​សុំទោស​ទៅ​លើ Vinicius ​តែ​ម្ដង។ ​ការ​សុំទោស​នេះ​កើត​ឡើង​នៅ​អំឡុង​ពេល​ហ្វឹកហាត់ ​ហើយ​ពួកគេ​ទាំង​ពីរ​នាក់​ក៏​បាន​យល់​ពី​គ្នា​ហើយ​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT