ក្រុមកីឡាកររបស់ក្លឹប Newcastle United មិនព្រមឈរថតឱ្យខាងទូរទស្សន៍ត្រៀមរដូវកាលថ្មីនោះទេ បន្ទាប់ពីក្លឹបមិនបានផ្ដល់ប្រាក់ Bonus សម្រាប់រដូវកាល២០១៨-២០១៩ នេះ។
ក្រុមអ្នកកាសែតនិងអ្នកថតរូបទូរទស្សន៍ Sky Sports បានចុះទៅថតក្រុមកីឡាកររបស់ក្លឹប Newcastle United នៅថ្ងៃចន្ទម្សិលមិញនេះ ដើម្បីត្រៀមសម្រាប់រដូវកាលថ្មី។ វីដេអូថតនោះ គឺឱ្យកីឡាករដើរចេញ ដើម្បីធ្វើជា Line Up មុនការប្រកួត។ យ៉ាងណាមិញ ដំណើរការថត មិនបានសម្រេចឡើយ ព្រោះថាកីឡាករមួយចំនួនរបស់ក្រុម មិនបានមកថតឡើយ ក្រោយពីពួកគេមិនទទួលបានប្រាក់ Bonus ពីខាងក្លឹប ចំពោះរឿងលក់សិទ្ធិផ្សាយនេះ។
លោក Mike Ashley ម្ចាស់ក្លឹប Newcastle United ផ្ទាល់មិនព្រមផ្ដល់ប្រាក់ Bonus ឱ្យកីឡាករឡើយ ចំពោះការលក់សិទ្ធិផ្ទាល់នារដូវកាលថ្មីនេះ។ ដូច្នេះហើយបានជាមានរឿងដូចខាងលើកើតឡើង។ យ៉ាងណាមិញ ម្សិលមិញនេះខាងទូរទស្សន៍មិនបានថតឡើយ ដោយរង់ចាំការចរចារវាងភាគីប្រធានក្លឹប និងកីឡាករក្នុងក្រុមសិន ថាតើនឹងទទួលផលយ៉ាងណា៕ប្រភព៖ DailyMail