Man Utd ចូល​ប្រជែង​ជាមួយ Barcelona ដណ្តើម​យក​យុវជន​មួយ​រូប​របស់ Ajax

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ប្រជែង​ជាមួយ​នឹង​អ្នក​មាន​បុណ្យ​ Barcelona ជុំវិញ​ការ​ចង់​បាន​ខ្សែ​បម្រើ​របស់​ក្លឹប Ajax គឺ​យុវជន Ryan Gravenberch។

កីឡាករ​វ័យ ១៨ ឆ្នាំ​ជា​យុវជន​កំពុង​អភិវឌ្ឍ​ខ្លួន​ដ៏​ល្អ​មួយ​រូប​ផ្សេង​ទៀត ដែល​គេ​បាន​មក​ចូលរួម​នៅ​ឈុត​ Ajax នា​ខែ​កញ្ញា​ឆ្នាំ ២០១៩។ មក​ទល់​បច្ចុប្បន្ន​ហាងឆេង​ថ្លៃ​ខ្លួន​របស់ Ryan ​មាន​តម្លៃ​ប្រមាណ ១២ លាន​អឺរ៉ូ។

តាម​របាយការណ៍​ពី The Mirror បាន​ចុះ​ផ្សាយ​ថា ក្រៅ​ពី Man Utd និង Barcelona យុវជន​ខាងលើ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប Juventus ផង​ដែរ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​បែប​ណា​នោះ មិន​ទាន់​ច្បាស់ការ​នៅ​ឡើយ។

បញ្ជាក់​ថា Ryan បង្ហាញ​ខ្លួន​បាន ១៩ ប្រកួត​ហើយ​នៅ​លីគ​កំពូល​ហូឡង់ Eredivisie ដោយ​រក​បាន ៤ គ្រាប់​និង Assist ៣ លើក​ឲ្យ​មិត្ត​រួម​ក្រុម៕ ប្រភព៖ Goal

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT