Bayern កាន់​តែ​ចុះ​ថយ​ក្តី​សង្ឃឹម លើ​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ David Alaba

តាម​របាយការណ៍​ពី BILD បាន​ចុះ​ផ្សាយ​ថា ការ​ចរចា​កិច្ច​បន្ត​កុងត្រា​ថ្មី​រវាង​ក្លឹប Bayern Munich និង​កីឡាករ​កាន់​ឆ្នាំ David Alaba ហាក់​កាន់​តែ​ចុះ​ថយ ពោល​ទំនង​ជា​មិន​អាច​សម្រេច​ទៅ​បាន​នោះ​ទេ។

ខ្សែ​ការពារ​ស្លាប​សញ្ជាតិ​អូទ្រីស អាច​នឹង​ចរចា​ជាមួយ​ក្លឹប​ដទៃ​ជា​បណ្តើរៗ​ត្រឹម​ខែ​មករា​ខាង​មុខ​នេះ ប្រសិន​គេ​មិន​ព្រម​បន្ត​កុងត្រា​ថ្មី ហើយ​នឹង​ដើរ​ចេញ​នៅ​បញ្ចប់​រដូវ​កាល​នាម​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​ក្លឹប​នៅ​អង់គ្លេស​ធំៗ ២ មាន Chelsea និង Man City កំពុង​ឃ្លាំមើល​ដើម្បី​ចង់​ឆ្មក់​យក​ឱកាស​ដ៏​ល្អ នៃ​ការ​ចាកចេញ​របស់ Alaba ដោយ​គ្មាន​តម្លៃ​ខ្លួន។

បញ្ជាក់​ថា កីឡាករ​វ័យ ២៨ ឆ្នាំ បង្ហាញ​ខ្លួន ៣៩៣ ប្រកួត​ឲ្យ​ក្លឹប Bayern Munich ហើយ​រក​បាន ៣១ គ្រាប់​និង Assist ៤៩ លើក​សរុប៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT