ទុក្ខ​ជាន់​ទុក្ខ! អស់​ពី Van Dijk ឥឡូវ Fabinho ​រង​របួស ប្រឈម​អវត្តមាន​នៅ​ ៣ ប្រកួត​នេះ​ទៀត

ក្លឹប​ហង្ស​ក្រហម Liverpool ​កាន់​តែ​ចុះ​ខ្សោយ​នៅ​ប្រព័ន្ធ​ការពារ ដោយ​ក្រៅ​ពី​ការ​សម្រាក​ព្យាបាល​របស់ Virgil van Dijk ជា​កីឡាករ​លេង​នៅ​តំណែង​ការពារ​កណ្តាល​ដ៏​សំខាន់ ថ្មីៗ​នេះ​ក៏​ស្រាប់​តែ​បាន​ដំណឹង​ថា Fabinho ដែល​ជា​អ្នក​ជំនួស Role ​ក៏​រង​របួស​ថែម​មួយ​ទៀត។

ប៉ុន្តែ​របួស​របស់ Fabinho តាម​ការ​ត្រួតពិនិត្យ​ដំណាក់កាល​ដំបូង ផ្នែក​សរសៃពួរ​របស់​គេ​គឺ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ ពោល​គឺ​មិន​ទាមទារ​ការ​សម្រាក​រយៈ​ពេល​ច្រើន​ខែ​ឡើយ ដោយ​អាច​ថា​ប៉ុន្មាន​សប្តាហ៍​កំឡុង​ពេល International Break នា​ខែ​វិច្ឆិកា​នេះ​ប៉ុណ្ណោះ។

របាយការណ៍​ពី The Mirror ចុះ​ផ្សាយ​ Fabinho អាច​ជា​នឹង​អវត្តមាន​នៅ​ប្រកួត​សំខាន់ ៣ មាន​ដូច​ជា​ពេល​ប៉ះ West Ham United នៅ PL ប៉ះ Atalanta BC នៅ UCL និង​​ប៉ះ Man City នៅ PL ហើយ​ទំនង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី ២១ ​វិច្ឆិកា​ពេល​ជួប Leicester City។

លោក Klopp ប្រហែល​នឹង​ឈឺក្បាល​ខ្លាំង​នៅ​ប្រព័ន្ធ​ការពារ​នេះ ខណៈ​ Joel Matip ក៏​មិន​ទាន់​រៀបចំ​ខ្លួន​ស្រួលបួល​ទៀត បែប​នេះ​ការ​ជ្រើសរើស Joe Gomez ​ទំនង​ត្រូវ​ធ្វើ​ជា​ចាំ​បាច់​ហើយ​សម្រាប់​ការ​ប៉ះ​ក្រុម​ញញួរ​នៅ​ពេល​ខាង​មុខ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT