តាម​ហាងឆេង​ទីផ្សារ នៅ Man Utd កីឡាករ ៥ រូប​នេះ​ថ្លៃ​បំផុត​នា​ពេល​បច្ចុប្បន្ន

តើ​អ្នក​គិត​ថា​កីឡាករ Man Utd រូប​ណា​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​ពេល​បច្ចុប្បន្ន? បើ​អ្នក​ឆ្លើយ​ថា​ជា​ Harry Maguire នោះ​គឺ​ជា​ចម្លើយ​មិន​ត្រឹមត្រូវ​ទេ។

ត្បិត​បើ​ខ្សែ​ការពារ​ខាង​លើ​ត្រូវ​បាន United ទិញ​មក​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​តំណែង​ខ្សែ​ការពារ​ក្តី តែ​គិត​មក​ទល់​រយៈ​ពេល​ចុងក្រោយ​ហាងឆេង​ថ្លៃ​ខ្លួន​របស់​គេ​បាន​ធ្លាក់​ចុះ​មក​ឈរ​នៅ​លេខ​រៀង​ទី ៥ ឯ​ណេះ។

តាម​ទិន្នន័យ​ពី TransferMarkt យើង​បង្ហាញ​ដូច​ខាង​ក្រោម៖

៥) Harry Maguire – ៥០ លាន​អឺរ៉ូ
៤) Anthony Martial – ៦០ លាន​អឺរ៉ូ
៣) Marcus Rashford – ៨០ លាន​អឺរ៉ូ
២) Bruno Fernandes – ៨០ លាន​អឺរ៉ូ
១) Paul Pogba – ៨០ លាន​អឺរ៉ូ៕

ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT