ប៉ះ​គ្នា​ចុង​សប្តាហ៍​នេះ​ហើយ នេះ​ផ្តុំ​ឈុត ១១ រូប​ល្អ​បំផុត​រវាង Man Utd&Arsenal

ការ​ប្រកួត​រវាង​ក្លឹប Man Utd និង Arsenal នឹង​ធ្វើ​ឡើង​នៅ​ម៉ោង ១១:៣០ នាទី​យប់​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ ក៏​ត្រូវ​ជួន​ពេល​ដែល Man Utd កំពុង​ឡើង​ជើង​ខ្លាំង ក្រោយ​ទើប​បំបាក់ RB Leipzig នៅ UCL ៥-០ ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ចង់​ដឹង​ថា តើ​បិសាច​អាច​ឆ្លង​ផុត​គ្រាប់​ផ្លោង​របស់​កាំភ្លើង​ធំ Arsenal បាន​ដែរ​ឬ​យ៉ាង​ណា?

មុន​ឈាន​ដល់​ការ​ប្រកួត យើង​ធ្វើ​ការ​ចម្រាញ់​បញ្ចូល​គ្នា​ផ្តុំ​ចេញ​ជា​ឈុត ១១ រូប​ល្អ​បំផុត​នៃ​ក្រុម​ទាំង​ពីរ​ដូច​ខាង​ក្រោម៖

អ្នកចាំទី: De Gea (Man Utd)
ខ្សែ​ការពារ: Tierney (Arsenal), Maguire (Man Utd), Gabriel (Arsenal), Wan-Bissaka (Man Utd)
ខ្សែ​បម្រើ: Partey (Arsenal), Fernandes (Man Utd), Pogba (Man Utd)
ខ្សែ​ប្រយុទ្ធ: Rashford (Man Utd), Willian (Arsenal), Aubameyang (Arsenal)

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT