Neymar ​អាច​អវត្តមាន​៣​ប្រកួត ​ក្រោយ​រង​របួស​យប់មិញ​

​ក្រុម​អ្នក​មាន​បារាំង PSG ​បាន​យក​ឈ្នះ​លើ​ក្រុម​ Istanbul Basaksehir ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។

​ក្រុម PSG ​រក​បាន​២​គ្រាប់​នៅ​យប់មិញ​នេះ គឺ​កើត​ចេញ​ពី Kean ​ទាំង​អស់​នៅ​នាទី​៦៤ ​និង​៧៩។ ​យ៉ាង​ណា​មិញ ​ជាមួយ​លទ្ធផល​ល្អ​ប្រសើរ​នេះ ​ក្រុម PSG ​ក៏​នឹង​បាត់​បង់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ប្រចាំ​ក្រុម Neymar ​ជា​ច្រើន​ប្រកួត​ផង​ដែរ។ ​រូបគេ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​តង់​ទី​១ ​ក្រោយ​ពី​រក​ឃើញ​ថា​មាន​របួស​ជើង។

​បើ​តាម​លោក Tuchel ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម PSG ​បាន​អះអាង​ថា​៖ “គាត់​អាច​នឹង​អវត្តមាន​២​ទៅ​៣​ប្រកួត។ ខ្ញុំ​សង្ឃឹម​ថា​វា​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ ​ហើយ​យើង​នឹង​រង់ចាំ​មើល​ទាំង​អស់​គ្នា ​ថា​គាត់​នឹង​ឆាប់​ជា​សះស្បើយ​បាន​នៅ​ពេល​ណា”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT