Koeman ​ថា Barcelona ​អត់​សម្លាប់​ការ​ប្រកួត​នេះ​សោះ ​លេង​ស្លូត​ពេក​

​ក្រុម Barcelona ​របស់​លោក Ronald Koeman ​បាន​យក​ឈ្នះ​លើ​ក្រុម Juventus ​ដល់​ទឹក​ដី​អ៊ីតាលី​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​២​នៃ​ពាន​រង្វាន់ UEFA Champions League ​។​

​បើ​ទោះ​ជា​យក​ឈ្នះ​បាន​ដល់​ទៅ​២​គ្រាប់​ទៅ​ហើយ​ក្ដី ប៉ុន្តែ​សម្រាប់​លោក Koeman ​មើល​ឃើញ​ថា​ក្រុម Barcelona ​គួរ​តែ​ឈ្នះ​បាន​ច្រើន​គ្រាប់​ជាង​នេះ​ទៀត ព្រោះ​ឱកាស​មាន​ច្រើន​ណាស់។ ​ជា​ពិសេស​ខ្សែ​ប្រយុទ្ធ Griezmann ​តែ​ម្ដង ​ដែល​នៅ​ស្ទើរ​បច្ចេកទេស​បញ្ចប់​ទៅ​បន្តិច ប្រសិន​បើ​ល្អ​ជាង​នេះ​បន្តិច​នោះ​គ្រាប់​បាល់​នឹង​កើត​មាន​ច្រើន​ជាង​២​គ្រាប់​មិន​ខាន។

​បុរស​សញ្ជាតិ​ហុល្លង់​ខាង​លើ​បាន​និយាយ​បែប​នេះ​ថា​៖ “យើង​មិន​បាន​ប្រឹង​លេង​ដើម្បី​សម្លាប់​ការ​ប្រកួត​មួយ​នេះ​ទេ។ យើង​មាន​ឱកាស​ល្អ​ៗ​ច្រើន​ណាស់ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ជា​ពិសេស Griezmann។ យើង​មិន​ទី​នេះ ​ដោយ​មាន​បញ្ហា​តំបន់​ការពារ ប៉ុន្តែ​ជាក់​ស្ដែង​យើង​ក៏​អាច​គ្រប់គ្រង​ការ​ប្រកួត​មួយ​នេះ​បាន ដើម្បី​យក​ឈ្នះ​លើ​ពួកគេ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT