ម្ចាស់​ក្លឹប​មើល​ផ្ទាល់ Chelsea ​ឈ្នះ Kransnodar ​៤-០ ​នៅ Champions League ​

​ក្រុម​តោ​ខៀវ Chelsea ​បាន​យក​ឈ្នះ​លើ​ក្រុម Krasnodar ​ក្នុង​លទ្ធផល ៤-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់មិញ​នេះ​។ ​

​ក្រុម​របស់​លោក Lampard ​ដែល​លេង​ស្មើ​៣​ប្រកួត​ជាប់​គ្នា​មក​ហើយ​នោះ ​នៅ​យប់មិញ​នេះ​ពួកគេ​ស្វែង​រក​ឃើញ​ជ័យជម្នះ​ឡើង​វិញ​ហើយ។ ​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Krasnodar ​ក្នុង​លទ្ធផល​ដល់​ទៅ ៤-០ ​ឯ​ណោះ ​ដែល​គ្រាប់​បាល់​ទាំង​អស់​នោះ​រក​បាន​ដោយ Odoi ​១​គ្រាប់ Werner ​១​គ្រា់ Ziyech ​១​គ្រាប់ និង ​Pulisic ​១​គ្រាប់។

​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ គេ​ក៏​សង្កេត​ឃើញ​មាន​វត្តមាន​របស់​លោក Roman Abramovich ​ចូល​ទស្សនា​កូន​ក្រុម​របស់​លោក​ផង​ដែរ ​ក្រោយ​ពី​ខកខាន​មើល​ការ​ប្រកួត​ផ្ទាល់​បែប​នេះ​តាំង​ពី​ឆ្នាំ​២០១៩​មក។ សេដ្ឋី​រុស្ស៊ី​រូប​នេះ ​មិន​អាច​ចូល​ទឹក​ដី​អង់គ្លេស​បាន​ទេ ​តាំង​ពី​ប្រទេស​ទាំង​ពីរ​មាន​បញ្ហា​នឹង​គ្នា​មក​នៅ​ឆ្នាំ​២០១៨៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT