Messi ​ស៊ុត​១​គ្រាប់​ជួយ Barcelona ​ឈ្នះ Juventus ​២-០ នៅ UCL ​

​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Juventus ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់មិញ​នេះ​។

​ក្រោយ​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Real Madrid ​មក ​Barcelona ​ចាប់​ផ្ដើម​ស្វែង​រក​ឃើញ​ជ័យជម្នះ​របស់​ខ្លួន​ឡើង​វិញ​ហើយ គឺ​ឈ្នះ​ក្រុម Juventus ​នៅ​យប់មិញ​នេះ។ ​ក្រុម​របស់​លោក Koeman ​បើក​ការ​នាំ​មុខ​បាន​មុន​តាំង​ពី​នាទី​១៤ ​ដោយ​ខ្សែ​ប្រយុទ្ធ​បារាំង Dembele ​មុន​ពេល Lionel Messi ​ថែម​បាន​១​គ្រាប់​ទៀត​នៅ​នាទី​៩០។ ចប់​ការ​ប្រកួត Juventus ​លេង​ក្នុង​ដី​ខ្លួន​ឯង​មិន​អាច​រក​គ្រាប់​បាល់​បាន​ទេ ​ពោល​គឺ​ចាញ់​ក្រុម Barcelona ​ក្នុង​លទ្ធផល ​២-០។

​ក្រុម​អ្នក​មាន​បុណ្យ​លេង​នៅ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នេះ ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ​ទេ ពោល​គឺ​២​ប្រកួត​មក​នេះ ឈ្នះ​ទាំង​ពីរ​ប្រកួត​តែ​ម្ដង។ ​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​កំពូល​តារាង ខណៈ​ដែល Juventus ​នៅ​លេខ​២៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT