(វីដេអូ) ស៊យ​ហួស! យប់មិញ Morata រក​បាន Hat-Trick តែ​ជា​បាល់ Offside ចាញ់ Barca ដដែល

Juventus មិន​អាច​រក​បាន​សូម្បី​មួយ​គ្រាប់​នៅ​ជំនួប​ទល់​ក្លឹប Barcelona ដោយ​បរាជ័យ​ក្រោម​លទ្ធផល ០-២ ក្នុង​ទឹកដី​ប្រទេស​អ៊ីតាលី។

ក្រុម​ម្ចាស់ផ្ទះ​មាន​ឱកាស​ស៊ុត​ចេញ ១០ លើក​ដែរ តែ​មិន​ចំ​គោលដៅ​អាច​បញ្ចប់​ទី​ទាល់​តែ​សោះ ហើយ​អ្វី​ដែល​សោកស្តាយ​បំផុត​នោះ​គឺ Alvaro Morata ប៊ិះ​តែ​នឹង​ធ្វើ​បាន Hat-Trick តែ​សុទ្ធ​សឹង​ជា​បាល់ Offside ​កើត​ឡើង​នៅ​នាទី ១៦, ៣០ និង ៥៥។

ដោយឡែក​ក្រុម​ភ្ញៀវ Barcelona រក​បាន ២ គ្រាប់​តាម​រយៈ​ការ​ស៊ុត​ដាច់​ចង្កេះ​អ្នកចាំទី​នៅ​នាទី ១៤ របស់ Ousmane Dembele និង​ការ​ស៊ុត​បាល់​ប៉េណាល់ទី​ចុង​ម៉ោង ៩០+១ របស់ Lionel Messi។

បញ្ជាក់​ថា Juvenuts ក៏​នឹង​ត្រូវ​បាត់បង់​កីឡាករ​សំខាន់​ម្នាក់​នៅ​ប្រកួត​បន្ទាប់​នោះ​គឺ Merih Demiral ក្រោយ​រង​ពិន័យ​កាត​ក្រហម​នៅ​នាទី ៨៥៕

ទស្សនា​វីដេអូ Highlight ខាង​ក្រោម៖​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT