ខ្សែប្រយុទ្ធ Marcos Rashford រកបាន៣គ្រាប់ម្នាក់ឯងជួយក្រុមបិសាចក្រហម Manchester United យកឈ្នះលើក្រុម Leipzig ក្នុងលទ្ធផល ៥-០ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ។
បិសាចក្រហមសម្រាប់ការប្រកួតនេះ គឺលេងមានទំនុកចិត្តខ្លាំងមែនទែន។ ជាពិសេសបន្ទាប់ពីប្ដូរ Rashford ចូលទៅ គឺការប្រកួតប្រែប្រួលខ្លាំងតែម្ដង។ កីឡាករអង់គ្លេសនេះប្ដូរចូលនៅនាទី៦៣ ហើយត្រឹម២៧នាទីចុងក្រោយនេះ រូបគេអាចរកបាន៣គ្រាប់ម្នាក់ឯងឱ្យបិសាចក្រហម ដើម្បីបំបាក់ក្រុមខ្លាំងអាល្លឺម៉ង់ Leipzig បានក្នុងលទ្ធផលដល់ទៅ ៥-០ ឯណោះ។
ជាមួយលទ្ធផល៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឱ្យក្រុម Man Utd ឡើងឈរនៅកំពូលតារាងពូល H ហើយក្រោយពី២ប្រកួតឈ្នះទាំង២ប្រកួតតែម្ដង។ ស្របពេលក្រុមលេខ២ PSG វិញ ទើបមាន៣ពិន្ទុប៉ុណ្ណោះ៕
ប្រភព៖ Dailymail






