ទឹក​ដៃ​កូន​ខ្មែរ​សុទ្ធ​សាធ! យុវជន​នៅ​ត្បូងឃ្មុំ អាច​គូរ​រូប​បុគ្គល​ល្បីៗ​ក្នុង​វិស័យ​បាល់ទាត់​បាន​ស្អាត​អស់​ទាស់

ប៉ុន្មាន​ថ្ងៃ​នេះ​ឃើញ​មាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជុំវិញ​រូបភាព​គំនូរ​ដែល​គូរ​ដោយ​ដៃ បង្ហាញ​ពី​មុខមាត់​បុគ្គល​ល្បីៗ​ក្នុង​វិស័យ​កីឡា​បាល់ទាត់។ បើ​តាម​ការ​អង្កេត​មើល អ្នក​នៅ​ពី​ក្រោយ​ស្នាដៃ​គំនូរ​ដ៏​ស្រស់​ស្អាត​ទាំង​នោះ ការ​ពិត​គឺ​ជា​យុវជន​ខ្មែរ មាន​ទីលំនៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ។

ប្រភពរូបភាព៖ Bunna Real

ប្រភពរូបភាព៖ Bunna Real

តាម​រយៈ​ការ​សាកសួរ​ដោយ​ផ្ទាល់ យុវជន​ដែល​មាន​សមត្ថភាព​អាច​គូរ​រូប​ស្អាតៗ​ទាំង​នោះ គឺ​មាន​ឈ្មោះ​ ប៊ុន ណារស់ និង​ឈ្មោះ​លើ​គណនី​ហ្វេសប៊ុក​ Bunna Real។

ប្រាប់​ទំព័រ CTS Sports ​យុវជន​វ័យ ២៣ ឆ្នាំ​បង្ហើប​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​ជា​មនុស្ស​ស្រលាញ់​វិស័យ​កីឡា​បាល់ទាត់​តាំង​ពី ៦ ឬ ៧ ឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​រាល់​សមិទ្ធផល​នៃ​រូប​គំនូរ​ដែល​បាន​គូរ​ចេញ គឺ​ជា​ទេពកោសល្យ​ពី​កំណើត និង​ប្រើប្រាស់​បេះដូង​ដែល​ស្រលាញ់​បាល់ទាត់​មក​ធ្វើការ​លាយឡំ”។

យុវជន ប៊ុន ណារស់

ចំពោះ​តម្រូវការ​ពេលវេលា​ក្នុង​ការ​គូរ​រូប​មួយ​សន្លឹកៗ យុវជន​ដែល​ជា​អ្នក​គាំទ្រ​ក្លឹប Real Madrid រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា៖ “ប្រហែល​ចំណាយ​ពេល ២ ​ថ្ងៃ​ប្រសិន​ដាក់​ចិត្ត​គូរ តែ​ខ្ញុំ​គូរ​តាម​អារម្មណ៍ ពេល​ណា​ចង់​គូរ​ក៏​គូរ ដោយ​មិន​កំណត់​ពេលវេលា​ច្បាស់លាស់​នោះ​ទេ”។

យុវជន ប៊ុន ណារស់

ដោយឡែក​ចំពោះ​រូប​គំនូរ​នៃ​កីឡាករ​ខ្មែរ រូប​គេ​បាន​បង្ហើប​ថា៖ “ខ្ញុំ​ក៏​កំពុង​គូរ​រូប ចាន់ វឌ្ឍនាកា ដែរ តែ​មិន​សូវ​មាន​ពេល​គ្រប់គ្រាន់ ទើប​មិន​ទាន់​សម្រេច​បាន ១០០ ភាគរយ”។

រូបភាព៖ Bunna Real

គួរ​បញ្ជាក់​ថា រូបគំនូរ​ដែល​គេ​ធ្លាប់​សម្រេច​បាន​កន្លង​មាន​ដូច​ជា​រូប​របស់ Cristiano Ronaldo, Lionel Messi, Paulo Dybala, Joao Felix អ្នកចាត់ការ លោក Sir Alex Ferguson និង​លោក Zinedine Zidane ជា​ដើម៕​

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT