Pirlo ​ថា Juventus ​នឹង​មើល​ថែ Messi ​ឱ្យ​បាន​ល្អ​បំផុត​នៅ​រាត្រី​នេះ​

ក្រុម Juventus ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ FC Barcelona ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី២​ពាន​រង្វាន់ UEFA Champions League ​។

​ក្នុង​ការ​ប្រកួត​នៅ​រាត្រី​នេះ​ដែរ ​ក្រុម​ម្ចាស់​ផ្ទះ Juventus ​នឹង​មិន​មាន​វត្តមាន​របស់​កីឡាករ​សំខាន់​Cristiano Ronaldo ​នោះ​ទេ ដោយសារ​តែ​រូបគេ​នៅ​តែ​ធ្វើ​តេស្ដ​រក​ឃើញ​ថា​មាន​វិជ្ជមាន​កូវីដ​១៩​ដដែល។ ដូច្នេះ​ហើយ Juventus ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ខ្លាំង​មក​ពី​អេស្ប៉ាញ​ដោយ​គ្មាន​កីឡាករ​លេច​ធ្លោ​ខ្លួន​ឡើយ។

​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​Pirlo ​អ្នក​ចាត់ការ​ក្រុម Juventus ​បាន​និយាយ​ថា​៖ “មាន​កីឡាករ​ល្អ​ៗ​ជា​ច្រើន​ក្នុង​ក្រុម Barcelona ​បើ​ទោះ​ជា​កីឡាករ​ខ្លះ​អវត្តមាន​ក៏​ដោយ។ ​សម្រាប់​រយៈ​ពេល​១៥​ឆ្នាំ​មក​នេះ Messi ​និង Ronaldo ​តែងតែ​បាន​ធ្វើ​រឿង​ពិសេស​ៗ​ជា​ច្រើន​ក្នុង​វិស័យ​បាល់ទាត់។ ក្នុង​នាម​ខ្ញុំ​ជា​គ្រូ​បង្វឹក​ម្នាក់ ​នៅ​រាត្រី​នេះ ​ខ្ញុំ​នឹង​មើល​ថែ Messi ​ឱ្យ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT