ក្រុម Manchester City បានបន្ដយកឈ្នះលើក្រុម Marseille ក្នុងលទ្ធផល ៣-០ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League នៅយប់មិញនេះ។
Torres , Gundogan និង Sterling ជាអ្នករកគ្រាប់បាល់បានសម្រេចសម្រាប់ការប្រកួតនៅយប់មិញនេះ។ ស្របពេលក្រុម Marseille វិញ មិនមានឱកាសអាចវាយបករកគ្រាប់បាល់ទល់ក្រុម Man City បាននោះទេ។ ទទួលបានជ័យជម្នះ១នេះទៀត បានធ្វើឱ្យ Man City មានកំណត់ត្រាល្អមែនទែន ដោយ២ប្រកួតមកនេះ ឈ្នះទាំងពីរប្រកួតតែម្ដង។
លោក Pep បានហៅការប្រកួតនៅ UCL នេះជាប្រកួតដែលក្រុមរបស់លោកធ្វើបានល្អបំផុត ខុសឆ្ងាយពីការប្រកួតក្នុងលីគអង់គ្លេស។ អ្នកចាត់ការល្បីឈ្មោះមួយនេះ បានអះអាងថាលទ្ធផលបញ្ចេញច្បាស់ថាបាល់ទាត់គឺបែបនេះ។ អ្នកអាចលេងបានល្អក្នុងការប្រកួតក្របខណ្ឌមួយនេះ តែក៏មិនប្រាកដថាអ្នកអាចលេងល្អក្នុងក្របខណ្ឌដទៃទៀតដែរ៕
ប្រភព៖ DailyMail