លោក Ronald Koeman បានបញ្ជាក់ថាខ្សែប្រយុទ្ធ Dybala របស់ក្រុម Juventus ជាគុណសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើឱ្យក្រុម FC Barcelona ជួបការលំបាកនៅរាត្រីនេះ។
Barcelona នឹងត្រូវប្រកួតជាមួយ Juventus នៅទឹកដីអ៊ីតាលីម៉ោង៣រំលងអាធ្រាត្រនេះ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League សប្ដាហ៍ទី២។ យ៉ាងណាមិញ នៅរាត្រីនេះ ក្រុម Juventus នឹងមិនមានវត្តមានរបស់ Cristiano Ronaldo នោះទេ ដោយសារតែរូបគេនៅធ្វើតេស្ដវិជ្ជមាន Covid-19 ដដែលកាលពីម្សិលមិញនេះ។
ត្បិតតែអត់មាន Ronaldo មែន ប៉ុន្តែលោក Koeman នៅតែគិតថាក្រុម Juventus ជាពិសេសខ្សែប្រយុទ្ធ Dybala មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កគ្រោះថ្នាក់ឱ្យក្រុម Barcelona បានដដែល។ អ្នកចាត់ការរូបនេះ អះអាងថាក្នុងដីរបស់ក្រុម Juventus មិនងាយក្រុមណាអាចទទួលបានលទ្ធផលល្អនោះទេ៕
ប្រភព៖ Marca