លីគកំពូលកម្ពុជា៖ Bisan George និង Privat Mbarga បេក្ខភាពឈានមុខគេលើតារាង Top Scorers

គ្រាដែលណាហ្គាវើល ឈ្នះ អាស៊ីអឺរ៉ុប ៦-១ ក្នុងសប្តាហ៍ទី ១៦ នៅលីគកំពូលកម្ពុជា កន្លងទៅនេះ Bisan George បានស៊ុតចូល ២គ្រាប់​ ក្នុងប្រកួតនោះ ដែលជួយឲ្យគេ តាមស្មើគ្រាប់បាល់របស់ Privat Mbarga ពោលគឺ ១៨គ្រាប់ ។

ខាងក្រោមគឺជាតារាងកីឡាករទាត់ចូលទីច្រើនជាងគេ ត្រឹមសប្តាហ៍ទី ១៦៖

យ៉ាងណាមិញ ក្នុងបញ្ជី Top Scorers ទាំង ១០នាក់នេះ មានតែកីឡាករកម្ពុជាមួយរូបប៉ុណ្ណោះ គឺ រ៉ឹង ប៊ុនហៀង របស់ក្លិប ក្រសួងការពារជាតិ ដែលស៊ុតបាន ១០គ្រាប់ ឲ្យក្លិបរបស់ខ្លួន។

ក្រឡែកទៅនិយាយអំពីកីឡាករចំណូលថ្មីរបស់ក្លិប វិសាខា ឯនោះវិញ កែវ សុខផេង​ បានសាងរឿងអស្ចារ្យឲ្យក្លិបរបស់ខ្លួនពោលគឺ បន្ទាប់ពីស៊ុតចូលរាល់ការប្រកួតលីគ តាំងពីបង្ហាញខ្លួនក្នុងជើងទីពីនេះមក ( ៥ប្រកួតជាប់ៗគ្នា) ស៊ុតបាន ៦គ្រាប់ម្នាក់ឯង ស្ថិតលេខរៀងទីពីរនៃ Top Scorers ប្រចាំក្លិប តាមពីក្រោយ Choe Myong Ho ដែលមាន ១១គ្រាប់ ។

ការប្រកួតសប្តាហ៍ទី ១៧ នឹងចាប់ផ្តើមជាបន្តទៀតនៅចុងសប្តាហ៍នេះ ចាំមើលថាតើកីឡាករកំពូលៗទាំងអស់ អាចរកគ្រាប់បាល់បន្ថែម ប្រជែងពានស្បែកជើងមាសប្រចាំរដូវកាលនេះបានដែរឬទេ ?

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT