Liverpool ​ឈ្នះ​មែន ប៉ុន្តែ​បាត់បង់​កីឡាករ​សំខាន់​ម្នាក់​ពេល​លេង​ទល់ Midtjylland

​ក្រុម Liverpool ​បាន​បាត់​បង់​កីឡាករ Fabinho ​ម្នាក់​ទៅ​ហើយ ​ក្រោយ​ពី​មាន​បញ្ហា​របូស​សរសៃ​ពួរ​អំឡុង​ពេល​លេង​ទល់​ក្រុម Midtjylland  ​នៅ​យប់មិញ​នេះ។

​ក្រុម Liverpool ​បាន​បន្ដ​ជ័យជម្នះ​របស់​ខ្លួន​ក្នុង​សប្ដាហ៍​ទី​២​នេះ ​ដោយ​ឈ្នះ​ក្រុម Midtjylland ​បាន​ក្នុង​លទ្ធផល ​២-០។ ​តែ​បាន​លទ្ធផល​ល្អ​មែន ប៉ុន្តែ​សម្រាប់​ក្រុម​លោក Klopp ​ក៏​មាន​បញ្ហា​ខ្លះ​កើត​ឡើង​ផង​ដែរ។ ដោយ​ខ្សែ​បម្រើ​ការពារ Fabinho ​បាន​រង​របួស​សរសៃ​ពួរ​ត្រូវ​បាន​ប្ដូរ​ចេញ​អំឡុង​ការ​ប្រកួត​នេះ។

​នេះ​ជា​កីឡាករ​ទី​៣​ហើយ​ក្នុង​តំបន់​ការពារ​របស់​ក្រុម Liverpool ​ដែល​បាន​រង​របួស​នៅ​រដូវ​កាល​នេះ។ ដោយ​បាន​បង្ក​ជា​ផល​លំបាក​ច្រើន​សម្រាប់​លោក Klopp ​ត្បិត​អី​ក្រុម​កំពុង​លេង​មិន​សូវ​បាន​ល្អ​ស្រាប់​ក្នុង​ក្របខណ្ឌ Premier League ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT