Zidane ​ថា​ឱ្យ​តែ Real លេង​បាន​ដូច​យប់មិញ ដឹង​តែ​ឡើង​វគ្គ​បន្ដ​ហើយ​

​ក្រុម Real Madrid ​បាន​ចែក​គ្នា​ម្នាក់​មួយ​ពិន្ទុ​ជាមួយ​ក្រុម  Borussia Monchengladbach ​ក្រោយ​ពី​លេង​បាន​ត្រឹម​ស្មើ​គ្នា​ក្នុង​លទ្ធផល ២-២ ​ប៉ុណ្ណោះ​នៅ​យប់មិញ​នេះ។

​ម្ចាស់​ផ្ទះ  Borussia Monchengladbach  ​បាន​បើក​ការ​នាំ​មុខ​បាន​មុន​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ ​ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​ពួកគេ​បាន​របូត​គ្រាប់​បាល់​វិញ​នៅ​ចុង​ម៉ោង​ដល់​ទៅ​២​គ្រាប់​ធ្វើ​ឱ្យ Real Madrid ​យក​បាន​១​ពិន្ទុ​ត្រលប់​មក​វិញ។ ​ការ​បាន​១​ពិន្ទុ​នេះ​ហើយ ​ជា​ក្ដី​សង្ឃឹម​សម្រាប់​ក្រុម​លោក Zidane ​ក្នុង​ការ​ប្រកួត​បន្ដ​បន្ទាប់​ទៀត។

​អ្នក​ចាត់ការ Zidane ​មើល​ឃើញ​ទម្រង់​លេង​របស់​កូន​ក្រុម​ល្អ​ជាង​ការ​ប្រកួត​មុន​ទៅ​ទៀត។ ដោយ​លោក​អះអាង​ថា​ឱ្យ​តែ​ក្រុម​ប្រឹងប្រែង​ដូច​ប្រកួត​នេះ ​នោះ​ឱកាស​ឡើង​ទៅ​វគ្គ​បន្ទាប់​ទៀត​ប្រាកដ​ជា​កើត​មាន​ឡើង​ជាក់​ជា​មិន​ខាន៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT