ប្រធានក្លឹបលោក Josep Maria Bartomeu និងក្រុមប្រឹក្សាភិបាលបានសម្រេចធ្វើការចាកចេញពីតំណែងជាប្រធានក្លឹប Barcelona ត្រឹមថ្ងៃនេះហើយ។ វាជារឿងភ្ញាក់ផ្អើលមួយ ដែលរំលងត្រឹមមួយថ្ងៃ ក្រោយលោក Bartomeu និយាយថា គ្មានបំណងចង់ចុះចេញឡើយ។
អ្នកជំនួញសញ្ជាតិកាតាឡាន់បានមកចូលដឹកនាំ Barcelona រយៈពេលជាង ៥ ឆ្នាំមកហើយ ប៉ុន្តែភាពរកាំរកូសនារយៈពេលចុងក្រោយ ហាក់កើតមានឥតឈប់ ជាពិសេសគឺជាមួយកីឡាករឆ្នើម Lionel Messi។
ថ្លែងនៅសន្និសីទសារព័ត៌មាន លោក Bartomeu និយាយ៖ “ក្រុមប្រឹក្សាភិបាលនិងខ្ញុំគឺពេញចិត្តនឹងការសម្រេចចិត្តមួយនេះ”។
យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ថានរណាជាប្រធានក្លឹបថ្មីនៅឡើយ ស្របពេលដែលការបោះឆ្នោតជ្រើសរើសប្រធានថ្មីពីដំបូងត្រូវកំណត់ធ្វើឡើងនាខែមិនា ឆ្នាំ ២០២១ ឯណោះ៕
ប្រភព៖ Marca