ក្នុងចំណោមក្រុមទាំង ៤ នៅអង់គ្លេស មាន ២ ក្រុមហើយដែលបានឆ្លងកាត់ការប្រកួតជុំទី ២ វគ្គចែកពូល UCL កាលពីយប់មិញ ហើយជាលទ្ធផលចេញមកយកបាន ៣ ពិន្ទុដូចៗគ្នា។
ក្លឹបមេឃខៀវ Man City បន្តការលេងដ៏ល្អនៅវគ្គចែកពូល ដោយយកឈ្នះ ៣-០ ទៅលើម្ចាស់ដីបារាំង Marseille ជាការសម្រេចទីពីសំណាក់កីឡាករ Ferran Torres, Ilkay Gundogan និង Raheem Sterling។ បច្ចុប្បន្ន Man City ឈរកំពូលតារាងនៅពូល C មាន ៦ ពិន្ទុពេញ។
ទស្សនាវីដេអូខាងក្រោម៖
ស្របពេលដែល Liverpool ឈ្នះ ២-០ ទៅលើក្រុមភ្ញៀវ Midtjylland ធ្វើបានដោយចំណូលថ្មី Diogo Jota និង Mohamed Salah (បាល់ប៉េណាល់ទី)។ បច្ចុប្បន្ន Liverpool ឈរកំពូលតារាងនៅពូល D មាន ៦ ពិន្ទុពេញ។
ទស្សនាវីដេអូខាងក្រោម៖