(វីដេអូ) ខ្លាំង​តែ​នៅ LaLiga ដល់​យប់​មិញ Real ​ប៊ិះ​ដាច់​ផ្ងារ​ក្រោម​ថ្វី​ជើង Monchengladbach

ក្លឹប Real Madrid បាន​ទទួល​រង​ការ​រិះគន់​ទៀត​ហើយ​សម្រាប់​ការ​លេង​ជុំ​ទី ២ នៅ​វគ្គ​ចែក​ពូល UCL បន្ទាប់​ពី​ភ្លាត់​ប៊ិះ​នឹង​ចាញ់​ក្រុម Borussia Monchengladbach ក្នុង​ទឹកដី​អាល្លឺម៉ង់​កាល​ពី​យប់​មិញ។

ត្បិត​បើ​ទើប​តែ​យក​ឈ្នះ Barcelona ថ្មីថ្មោង ៣-១ ប៉ុន្តែ​ក្រុម​ដឹកនាំ​ដោយ​លោក Zinedine Zidane មិន​អាច​បន្ត​យក​បាន ៣ ពិន្ទុ​នៅ​ក្នុង​ពូល B សម្រាប់​ព្រឹត្តិការណ៍ UEFA Champions League បាន​ឡើយ។

ការ​ប្រកួត​នោះ​គឺ​ម្ចាស់ផ្ទះ​នាំ​មុខ ២ គ្រាប់​មុន​នៅ​នាទី ៣៣ និង ៥៨ រក​បាន​ដោយ​កីឡាករ Marcus Thuram ហើយ​ដល់​មុន​បញ្ចប់​តង់​ទី​ពីរ​ប៉ុន្មាន​នាទី ពោល​គឺ​នៅ​នាទី ៨៧ ទើប Karim Benzema រក​បាន​មួយ​គ្រាប់​វិញ ហើយ​ដល់​នាទី ៩០+៣ ទើប Casemiro មាន​ឱកាស​រក​គ្រាប់​បាល់​តាម​ស្មើ រក្សា ១ ពិន្ទុ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖​

https://www.youtube.com/watch?v=EPyAXuE6mxY

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT