Courtois ​មិន​ទៅ​ហ្វឹកហាត់​ទេ ​ដើម្បីជំរុញ​ឱ្យ​ក្លឹប Chelsea ​លក់​រូប​គេ​ចេញ

អ្នក​ចាំ​ទី Thibaut Courtois ​មិន​បាន​ទៅ​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​ឡើយ ​ក្រោយ​ពី​រូបគេ​បាន​បញ្ជាក់​ថា​ចង់​ចាកចេញ​ពី Chelsea ​នា​រដូវ​កាល​នេះ។

ក្លឹប Chelsea ​កំពុង​បើក​ការ​ចរចា​ជាមួយ Real Madrid ​ក្នុង​ការ​លក់​អ្នក​ចាំ​ទី​ខាង​លើ​នេះ​ចេញ ​ឱ្យ​បាន​មុន​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ស្រប​ពេល​ដែល​សាមី​ខ្លួន​ផ្ទាល់ ​លែង​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​ទៅ​ហើយ​នៅ​ថ្ងៃ​នេះ ​ដើម្បី​ជា​ការ​ជំរុញ​ឱ្យ​ការ​ផ្ទេរ​ចេញ​កាន់​តែ​ឆាប់​សម្រេច​ឡើង។  Courtois ​បាន​បង្ហាញ​ថា​ខ្លួន​ចង់​ចាកចេញ​នេះ ​តាំង​ពី​ចប់ World Cup 2018 ​ភ្លាម​ម្ល៉េះ ​ដោយ​រូបគេ​បញ្ជាក់​ថា​ចង់​ទៅ​លេង​នៅ Madrid ​ដើម្បី​បាន​ជុំ​គ្រួសារ​ដែល​កំពុង​រស់​នៅ​ទី​នោះ។

ជាមួយ​គ្នា​នឹង​ការ​ចង់​ចាកចេញ​របស់​អ្នក​ចាំ​ ទី​ដៃ​ទី​១​នេះ​ដែរ ​ក្រុម​តោ​ខៀវ ​កំពុង​ប្រមាញ់​រក​អ្នក​ចាំ​ទី​ថ្មី​ដោយ​ដាក់​គោលដៅ​អ្នក​ចាំ​ទី​៤​នាក់​រួម​មាន Jan Oblak ​របស់ Atletico Madrid,  Kasper Schmeichel ​របស់​ក្រុម Leicester City , ​Jack Butland ​របស់​ក្រុម Stoke ​និង Sergio Rico ​របស់​ក្រុម Sevilla ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT