កីឡាករ Toni Kroos ៖” អ្នក​មិន​អាច​ទិញ​ ​CHAMPIONS LEAGUE បាន​ឡើយ”

ខណៈ​ដែល ​Real Madrid និង​ Bayern Munich រៀប​ចំ​ខ្លួន​ចូល​ទីលាន​ប្រកួត​ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ Toni Kroos បាន​លើក​ឡើង​ពី​ចំណុច​ខ្លះ​ទាក់ទង​នឹង​ការ​ចំណាយ​ដ៏​ធំ​របស់​គូរ​ប្រជែង​។ម្ចាស់​ការពារ​ដំណែង​ជើង​ឯក ​Madrid នឹង​ទៅ​សួរសុខទុក្ខ​ក្រុម​ម្ចាស់​ផ្ទះ​ Bayern Munich នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ជើង​ទី​មួយ​នៅ​យប់​ថ្ងៃ​ពុធ​នេះ​ហើយ​នេះ​ក៏​ជា​ការ​ជួប​គ្នា​លើក​ទី​៣​ក្នុង​ចំណោម​៤​ដង​ចុង​ក្រោយ​។

ស្ដេច​ស​បាន​ទម្លាក់​ PSG ដែល​ជា​ក្រុម​ចាយ​លុយ​ធំ​បំផុត​ក្នុង​លោក​ពី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​ខណៈ​ដែល​ក្រុម​ចាយ​លុយ​ឥត​ស្រណោះ​Manchester City ក៏​ត្រូវ​ធ្លាក់​ក្រោម​ស្នាដៃ ​Liverpool ដែល​ចំណាយ​លុយ​តិច​ជា​ឆ្ងាយ​ទាំង​ពីរ​ជើង​៥​ទល់​១​។ Kroos ដែល​ធ្លាប់​ឈ្នះ​ពាន​បី​ក្នុង​មួយ​រដូវ​កាល​ជាមួយ​ Bayern Munich​កាល​ពី​ឆ្នាំ​២០១៣-២០១៣​បាន​ជឿ​ថា​ការ​ឈ្នះ​ពាន​Champions League មិន​សុទ្ធ​តែ​ត្រូវ​ចំណាយ​ហើយ​បាន​ពាន​នោះ​ទេ។

“ អ្នក​មិន​អាច​ទិញ ​Champions League បាន​នោះ​ទេ។​ប្រសិន​បើ​យើង​ស្ថិត​ក្នុង​ករណី​នេះ​​យើង​ក៏​មិន​ឈ្នះ​ច្រើន​អញ្ចឹង​ដែរ”។ Kross និយាយ​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​បន្ទាប់​ពី​អ្នក​កាសែត​សួរ​ថា​ហេតុអី ​Real Madrid និង​ Bayern Munich តែ​ងតែ​ឡើង​មក​ដល់​វគ្គ​ចុង​ក្រោយ​គេ​រាល់​តែ​ឆ្នាំ”។

“ វា​ជា​រឿង​ពិសេស​មួយ​សម្រាប់​ក្រុម ​Real Madrid ។​យើង​មាន​កីឡាករ​ក្នុង​ស្ថានភាព​លេង​ក្នុង​កម្រិត​ខ្ពស់។​បើ​យើង​មាន​កីឡាករ​ប្រកប​ដោយ​បទ​ពិសោធន៍​ ក្នុង​ស្ថានភាព​ខុស​គ្នា​​អ្នក​ដឹង​ថា​អ្នក​នឹង​ធ្វើ​អ្វី​ហើយ​អ្នក​មិន​គួរ​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​បាត់​បង”។“ វា​ជា​ឱកាស​តែ​មួយ​គត់​ដែល​យើង​អាច​ឈ្នះ​ពាន​។ វា​ដូច​កាល​ពី​២​ឆ្នាំ​មុន​ដែរ​​យើង​ប្រយុទ្ធ​ដល់​ទី​បញ្ចប់​។​ឈ្នះ​បី​ជាប់​គ្នា​វា​មិន​មាន​នរណា​ងាយ​ធ្វើ​បាន​នោះ​ទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT