ខ្ញី​ចាស់ Zlatan ​រក​បាន​២​គ្រាប់ ជួយ AC Milan ​ស្មើ Roma ​៣-៣​

​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា Zlatan Ibrahimovic ​នៅ​តែ​មាន​ទម្រង់​លេង​ល្អ​ដដែល ​ដោយ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម AC Milan ​លេង​ស្មើ Roma ​៣-៣ ​ពាន​រង្វាន់ Serie A ​នៅ​យប់មិញ​នេះ។

​គ្រាន់​តែ​បើក​ការ​ប្រកួត​ភ្លាម ​Zlatan ​រក​បាន​១​គ្រាប់​ទៅ​ហើយ នៅ​នាទី​ទី ២។ ​តែ​នៅ​នាទី​១៤ Dzeko ​ក៏​រក​តាម​បាន​ស្មើ​វិញ​ដើម្បី​បញ្ចប់​តង់​ទី​១​ស្មើ​គ្នា ១-១។ ​ឈាន​ដល់​តង់​ទី​២ ​នាទី​៤៧ Saelemaekers ​រក​បើក​ការ​នាំ​មុខ​លើ Roma ​ជា​ថ្មី ​តែ​នៅ​នាទី​៧១ ​ក៏​ស្រាប់​តែ Veretout ​បាន​ប៉េណាល់ទី​១​គ្រាប់​វិញ ​ស្មើ​គ្នា ២-២ ​ទៀត។ ​ក្រោយ​ពី Veretout ​បាន​ប៉េណាល់ទី​ហើយ ​៨​នាទី​បន្ទាប់​មក​ទៀត Zlatan ​ក៏​បាន​ប៉េណាល់ទី​១​គ្រាប់​វិញ ​បើក​ការ​នាំ​មុខ​ជា​ថ្មី ​មុន​ពេល Kumbulla ​រក​បាន​តាម​ស្មើ​វិញ ​នៅ​នាទី​៨៤។

​ចប់​ការ​ប្រកួត AC Milan ​មិន​អាច​រក​៣​ពិន្ទុ​ពី​ក្រុម Roma ​បាន​ឡើយ ពោល​គឺ​ស្មើ​គ្នា ៣-៣ ​ប៉ុណ្ណោះ។ ​ទោះ​មិន​ឈ្នះ​មែន ប៉ុន្តែ​ក្រុម AC Milan ​បន្ដ​ឈរ​នៅ​កំពូល​តារាង Serie A ​ដដែល ​ដោយ​៥​ប្រកួត ឈ្នះ​៤​ស្មើ​១ ​មាន​១៣​ពិន្ទុ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT