Son ​ស៊ុត​១​គ្រាប់​ជួយ Spurs ​យក​៣​ពិន្ទុ​ពី Burnley ​បាន​

ខ្សែ​ប្រយុទ្ធ​ Son Heung-min ​រក​បាន​១​គ្រាប់​ជួយ​ក្រុម Spurs ​យក​ឈ្នះ​លើ​ក្រុម Burnley ​ក្នុង​លទ្ធផល ១- ០​ក្នុង​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ។

​ក្រុម​របស់​លោក Jose Mourinho ​សម្រាប់​ការ​ប្រកួត​នេះ ​ដាក់​កីឡាករ​ពេញ​ជើង​ល្អ​ណាស់​ដើម្បី​យក​៣​ពិន្ទុ។ ​ដោយ​ឡែក​នៅ​តង់​ទី​១ ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​ដល់​នាទី​៧៦​ឯ​ណោះ​ទើប​មាន​គ្រាប់​បាល់​កើត​ឡើង ​ដោយ Son ​ជា​អ្នក​ធ្វើ​សម្រេច ក្រោយ​ទទួល​បាន​បាល់​ពី Harry Kane ​។ ​៣​ពិន្ទុ​បន្ថែម​នេះ ​បាន​ធ្វើ​ឱ្យ Spurs ​ឡើង​ដល់​លេខ​៥​ហើយ ​ក្នុង​តារាង​ឆ្លង​កាត់​៦​ប្រកួត។

​សម្រាប់​១​គ្រាប់​របស់​កីឡាករ​កូរ៉េ​ខាង​ត្បូង​វិញ ​ក៏​បាន​ធ្វើ​ឱ្យ​រូបគេ​ក្លាយ​ជា Top Scorer ​បណ្ដោះអាសន្ន​សិន​ដែរ ​ដោយ​មាន​៨​ពិន្ទុ ​តាម​ពី​ក្រោយ​ដោយ Calvert-Lewin ​របស់ Everton ​មាន​៧​គ្រាប់៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT