Arteta ​មិន​យល់ ​ហេតុ​អ្វី​អាជ្ញាកណ្ដាល​មិន​ឱ្យ​បាល់​របស់ Lacazette ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​បរាជ័យ​ក្នុង​ដី​ខ្លួន​ឯង​ក្រោម​ថ្វី​ជើង​ក្រុម Leicester City ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​យប់មិញ​នេះ។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ លោក Arteta ​អ្នក​ចាត់ការ​ក្រុម​កាំភ្លើង​ធំ ​មិន​សប្បាយ​ចិត្ត​ជាមួយ​ការ​សម្រេច​របស់​អាជ្ញាកណ្ដាល ​និង​ក្រុម​បច្ចេកទេស VAR ​នោះ​ទេ។ ​លោក​អះអាង​ថា​មិន​ដឹង​ថា​ក្រុម​អាជ្ញាកណ្ដាល​គិត​យ៉ាងណា ​ដែល​បាន​ច្រាន​ចោល​គ្រាប់​បាល់​របស់ Lacazette ​ដែល​ធ្វើ​បាន​សម្រេច​នៅ​តង់​ទី​១​នោះ។ ខណៈ​ដែល​១​គ្រាប់​នេះ ​គឺ​មិន​មាន​កំហុស​អ្វី​នោះ​ទេ។

​Arteta ​បាន​បន្ថែម​ថា​៖ “ខ្ញុំ​ពិត​ជា​អស់​សង្ឃឹម​ខ្លាំង​ណាស់។ យើង​មាន​វា​ក្នុង​ដៃ​ទៅ​ហើយ​នៅ​តង់​ទិ​១ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​យ៉ាង​មិច​ទើប​គ្រាប់​បាល់​នោះ​មិន​ឱ្យ​ទៅ​វិញ។ ដោយ​ស្មោះ​យើង​លេង​បាន​ល្អ​ណាស់​នៅ​តង់​ទី​១ ​យើង​បាន​បិទ​ពួកគេ​មិន​ឱ្យ​ធ្វើ​អ្វី​បាន​នោះ​ទេ។ យើង​ថែម​ទាំង​រក​គ្រាប់​បាល់​បាន​ទៀត ប៉ុន្តែ​ពួកគេ​មិន​ឱ្យ​យើង​ទៅ​វិញ។ ​ខ្ញុំ​មិន​យល់​ពី​បច្ចេកទេស​របស់​ក្រុម​អាជ្ញាកណ្ដាល​ទេ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT