អតីត​យុវជន Man City ​ម្នាក់ ​ស្លាប់​ត្រឹម​អាយុ​១៧​ឆ្នាំ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​

​Jeremy Wisten ​អតីត​យុវជន​របស់​ក្រុម Manchester City ​ម្នាក់​បាន​ស្លាប់​នៅ​យប់មិញ​នេះ ​ដោយ​ពុំ​ទាន់​ដឹង​មូលហេតុ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។

Jeremy ​បាន​ផ្លាស់​មក​លេង​នៅ​អង់គ្លេស​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ជាមួយ​ក្រុម​យុវជន​របស់ Man City ​។ ​ដោយ​រូបគេ​ទើប​តែ​សម្រេ​ចិត្ត​ចាកចេញ​ពី​ក្រុម​មេឃ​ខៀវ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ។ ​ការ​ស្លាប់​របស់​អតីត​កីឡាករ​ឆ្នើម​ម្នាក់​នេះ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ពិត​ប្រាកដ​ពី​គ្រួសារ​របស់​គេ​នៅ​ឡើយ​ទេ។ ​

​ក្រោយ​ពី​ទទួល​បាន​ដំណឹង​មរណភាព​នេះ​ហើយ ​ក្លឹប Man City ​និង​កីឡាករ​ល្បី​ៗ​ជា​ច្រើន​ទៀត​សុទ្ធ​តែ​បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ និង​ចូល​រួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​ផង​ដែរ៕

ប្រភព៖ Theguardian

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT