Hazard ​មាន​ឈ្មោះ​លេង​ឱ្យ Real Madrid ​នៅ Champions League ​

​ខ្សែ​ប្រយុទ្ធ Eden Hazard ​ត្រូវ​បាន​ក្រុម Real Madrid ​បញ្ចូល​ឈ្មោះ​ដើម្បី​លេង​ទល់​ក្រុម​Monchengladbach ​ហើយ​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ។

​កីឡាករ​បែលហ្សិក​ខាង​លើ​នេះ ​មិន​ទាន់​បាន​ចូល​លេង​ឡើយ​នៅ​រដូវ​កាល​ថ្មី ​ក្រោយ​ពី​រក​ឃើញ​ថា​មាន​របួស​ជាប់​ជា​និច្ច​មក។ ​បញ្ហា​របួស​នេះ បាន​កើត​មាន​សម្រាប់​គេ​តាំង​ពី​ផ្លាស់​មក​លេង​នៅ​ក្រុម Real Madrid ​មក ​ដោយ​រដូវ​កាល​មុន​បង្ហាញ​ខ្លួន​បាន​តែ​២២​ប្រកួត​ប៉ុណ្ណោះ​ក្នុង​នាម​ជា​កីឡាករ​ទិញ​ចូល​ថ្លៃ​ជាង​គេ។

យ៉ាងណាមិញ ​ក្រោយ​ពី​ខកខាន​លេង​ក្នុង​ជំនួប El Clasico ​មក ​ពេល​នេះ​រូបគេ​អាច​ចូល​ហាត់​ជាមួយ​ក្រុម​បាន​វិញ​ហើយ ​និង​ត្រូវ​បាន​លោក Zidane ​បញ្ចូល​ឈ្មោះ​ដើម្បី​លេង​ទល់​ក្រុម Monchengladbach ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ផង​ដែរ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT