Ancelotti ​ថា​រឿង Van Dijk ​ថ្ងៃ​មុន ​ធ្វើ​ឱ្យ​អាជ្ញាកណ្ដាល​សម្រេច​ចិត្ត​ខុស​ថ្ងៃ​នេះ​

​លោក Carlo Ancelotti ​អ្នក​ចាត់ការ​ក្រុម Everton ​បាន​អះអាង​ថា​អាជ្ញាកណ្ដាល​សម្រេច​ចិត្ត​មិន​ត្រឹមត្រូវ​នោះ​ទេ ដែល​ផ្ដល់​កាត​ក្រហម​ឱ្យ​ទៅ Lucas Digne ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​។

​ក្រុម Everton ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ Southampton ​ក្នុង​លទ្ធផល ២-០ ​កាល​ពី​យប់មិញ​នេះ​។ ​ដោយ​២​គ្រាប់​នោះ​រក​បាន​នៅ​តង់​ទី​១​ទាំង​ពីរ​គ្រាប់​តែ​ម្ដង។ ខណៈ​ដែល​ការ​ប្រកួត​នេះ ​នៅ​ពាក់​កណ្ដាល​តង់​ទី​១ ​ខ្សែ​ការពារ Lucas Digne ​របស់​ក្រុម Everton ​ទទួល​បាន​កាត​ក្រហម​ផង​ដែរ ​ក្រោយ​បង្ក​កំហុស​លើ​ Kyle Walker-Peters ​។

​លោក Ancelotti ​បាន​ហៅ​ការ​ផ្ដល់​កាត​ក្រហម​នេះ​មិន​ទំនង​ឡើយ ព្រោះ​នេះ​ជា​កំហុស​តិច​តួច​ប៉ុណ្ណោះ។ ​មួយ​វិញ​ទៀត ​អ្នក​ចាត់ការ​អ៊ីតាលី​រូប​នេះ ​ក៏​មើល​ឃើញ​ថា​អាច​មក​ពី​ការ​កាត់​ក្ដី​ប្រកួត​មុន​ជាមួយ Liverpool ​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​អាជ្ញាកណ្ដាល​សម្រាប់​ប្រកួត​នេះ​ដែរ ទើប​ផ្ដល់​កាត​ក្រហម ដោយ​មិន​បាន​ពិចារណា​ល្អិតល្អន់​បែប​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT