Rodgers​៖ Vardy ​ជា​ខ្សែ​ប្រយុទ្ធ​លំដាប់​ពិភព​លោក​នៅ​ពេល​បច្ចុប្បន្ន​

​ក្រុម Leicester City ​បាន​យក​ឈ្នះ​លើ​ក្រុម​កាំភ្លើង​ធំ Arsenal ​ក្នុង​លទ្ធផល ​១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​ក្រុម​កាំភ្លើង​ធំ ​លេង​ក្នុង​ដី​ខ្លួន​ឯង​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ​ដោយ​បរាជ័យ​ក្រោម​ថ្វី​ជើង Leicester City ​ក្នុង​លទ្ធផល ១-០។ ដោយ​១​គ្រាប់​ក្នុង​ការ​ប្រកួត​នោះ ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Vardy ​នៅ​នាទី​៨០។ ខណៈ​ដែល​ក្រុម​កាំភ្លើង​ធំ​វិញ ​សម្រុក​វិញ​ដែរ តែ​មិន​មាន​ឱកាស​រក​បាន​គ្រាប់​បាល់​ឡើយ។

​លោក Rodgers ​អ្នក​ចាត់ការ​ក្រុម Leicester City ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “Vardy ​ជា​ខ្សែ​ប្រយុទ្ធ​លំដាប់​ពិភព​លោក ​ហើយ​យើង​មាន​សំណាង​ដែល​មាន​គាត់​ក្នុង​ក្រុម។ គ្រប់​ការ​ប្រកួត គាត់​គឺ​ជា​កីឡាករ​ដែល​ស្វែង​រក​ឱកាស​រក​គ្រាប់​បាល់​ជា​និច្ច។ គាត់​មិន​សប្បាយ​ចិត្ត​ឡើយ ប្រសិន​បើ​គាត់​មិន​អាច​រក​គ្រាប់​បាល់​បាន​”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT