អបអរ! លោក​ស្រី ពុធ ធីតា ក្លាយ​ជា​ប្រធាន​ក្លឹប​ស្រ្តី​ដំបូង​បង្អស់​ដែល​បាន​ឈ្នះ​ពាន​លីគ​កំពូល​កម្ពុជា

ក្លឹប​បឹងកេត​បាន​រក្សា​កំណត់ត្រា​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” នៅ​បញ្ចប់​រដូវ​កាល​ឆ្នាំ ២០២០ ​ក្រោយ​ពី​បាន​ស្មើ ១-១​ទល់​ក្លឹប​ភ្នំពេញ​ក្រោន​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ ជាមួយ​លទ្ធផល​ដ៏​ល្អ​នេះ​បាន​រុញ​ឲ្យ​បឹងកេត ​ក្លាយ​ឈ្មោះ​ជា​ក្រុម​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា មាន ៤១ ពិន្ទុ។

រូបភាព៖ Boeung Ket Football Club

ផ្សា​ភ្ជាប់​ជាមួយ​ជ័យជម្នះ​ខាង​លើ ក្រៅ​ពី​អ្នក​គាំទ្រ​ធ្វើ​ការ​អបអរ​សាទរ​ដល់​ក្លឹប ក៏​មាន​មតិ​ជា​ច្រើន​បាន​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​ការ​ដឹកនាំ​ដ៏​ល្អ របស់​លោក​ស្រី ពុធ ធីតា ដែល​ជា​ប្រធាន​ក្លឹប ហើយ​បាន​ក្លាយ​ជា​ប្រធាន​ក្លឹប​ស្រ្តី​ដំបូង​បង្អស់​ដែល​បាន​ឈ្នះ​ពាន​លីគ​កំពូល​កម្ពុជា។

រូបភាព៖ Boeung Ket Football Club

នេះ​បាន​ស​បង្ហាញ​ពី​មោទនភាព​ដ៏​ធំធេង​មួយ​សម្រាប់​ស្រ្តី​កម្ពុជា ​ដែល​មាន​បេះដូង​និង​ឆន្ទៈ​ស្រលាញ់​កីឡា ហើយ​ព្រម​លះបង់​នូវ​ធនធាន​ថវិកា​និង​ពេលវេលា​ផ្ទាល់ខ្លួន រហូត​ដល់​អាច​សម្រេចធ្វើ​បាន​នូវ​រឿង​ដ៏​អស្ចារ្យ​មិន​ចាញ់​បុរស៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT