(វីដេអូ) អវត្តមាន Ronaldo ​ក្លឹប Juventus បាត់បង់​ឱកាស​យក​ ៣ ពិន្ទុ​យប់មិញ

​ក្លឹប Juventus បាន​ខ្ទាត​ឈ្មោះ​ទៅ​ឈរ​នៅ​លេខ ៥ ក្នុង​តារាង​បន្ទាប់​ពី​បាន​ត្រឹម​ស្មើ​ជាមួយ​ក្លឹប Verona ក្នុង​លទ្ធផល ១-១ កាល​ពី​យប់​មិញ។ ការ​បាត់បង់​ឱកាស​យក​បាន ៣ ពិន្ទុ រុញ​ឲ្យ​សេះ​បង្កង់​មាន​ត្រឹម ៩ ពិន្ទុ​នៅ​ចាញ់ ៣ ពិន្ទុ​ធៀប​នឹង​ក្រុម​កំពូល​តារាង AC Milan។

តាម​ពិត​ទៅ​ Juventus ក៏​មាន​ឱកាស​ស៊ុត​ចេញ​ច្រើន​ដែរ តែ​ការ​បញ្ចប់​ទី​មិន​បាន​ល្អ គ្រា​ដែល​អវត្តមាន​ខ្សែ​ប្រយុទ្ធ​ដ៏​សំខាន់​គឺ Cristiano Ronaldo។ ការ​រៀប​ប្រព័ន្ធ​លេង ៣-៥-២ ដោយ​ប្រើប្រាស់ Dybala និង Morata នៅ​ប្រយុទ្ធ ក្រុម​ដឹកនាំ​ដោយ​លោក Pirlo ស៊ុត​ចេញ​បាន​ ២២ លើក តែ​ចំ​គោលដៅ ៦ លើក សម្រេច​បាន​មួយ​គ្រាប់​ប៉ុណ្ណោះ។

គ្រាប់​បាល់​នោះ​ធ្វើ​បាន​ដោយ​កីឡាករ Dejan Kulusevski នៅ​នាទី ៧៧ ដែល​ជា​ការ​តាម​ស្មើ​វិញ ក្រោយ​កីឡាករ Andrea Favilli របស់ Verona ស៊ុត​នាំ​មុខ​មុន​នៅ​នាទី ៦០។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រកួត​បន្ទាប់ Juventus ត្រូវ​ប៉ះ Barcelona ក្នុង​ទឹកដី​របស់​ខ្លួន​ឯង ហើយ​គេ​កំពុង​រង់ចាំ​មើល​ថា CR7 អាច​ជា​សះស្បើយ​ឬ​យ៉ាង​ណា៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT